Dabigatran etexilate methanesulfonate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្ការការកើតឡើងនៃជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលនិងជំងឺស្ទះកំណកឈាមពេញរាងកាយ ចំពោះអ្នកជំងឺញ័រថតលើនៃបេះដូងមិនទាក់ទងនឹងប្រឹស(Non-valvular atrial fibrillation, NVAF)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង150mg 1ថ្ងៃ2ដង។ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម1ដង110mg 1ថ្ងៃ2ដង ទៅតាមការចាំបាច់។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ(Ccrក្រោម30mL/min)រួមទាំងអ្នកជំងឺលាងឈាមផងដែរ។

      ・អ្នកដែលកំពុងមានអាការៈហូរឈាមឬមានហានិភ័យនៃការហូរឈាម ឬ អ្នកដែលមានបញ្ហាទាក់ទងនឹងដំណើរការនៃកំណកឈាម។

      ・អ្នកដែលមានជំងឺផ្នែកសរីរាង្គណាមួយដែលមានហានិភ័យនៃការហូរឈាម(រួមទាំងករណីអ្នកដែលកើតជំងឺហូរឈាមក្នុងខួរក្បាលក្នុងអំឡុងពេល6ខែផងដែរ)។

      ・អ្នកដែលកំពុងមានបំពង់Catheterនៅឆ្អឹងខ្នងឬខាងក្រៅភ្នាសរឹង(Epidural catheter) ឬ ទើបទទួលការដកបំពង់នោះចេញក្នុងអំឡុងពេល1ម៉ោង។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថItraconazole(ថ្នាំលេប)។

    • ផលរំខាន

      ផលរំខានរួមមាន រំលាយអាហារមិនសូវបានល្អ រាករូស ឈឺពោះផ្នែកខាងលើ ចង់ក្អួត ឈឺទ្រូង ហូរឈាមក្រោមស្បែក នោមលាយឈាម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺក្បាល ឈឺពោះ លាមកពណ៌ខ្មៅ លាមកមានឈាម នោមលាយឈាម ឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែក ចង់ក្អួត វិលមុខ (រោគសញ្ញានៃការហូរឈាម(ហូរឈាមនៅក្រពះពោះវៀន ហូរឈាមនៅក្នុងក្បាល)

      - ក្អក ពិបាកដកដង្ហើម ក្ដៅខ្លួន (រលាកសួតប្រភេទInterstitial pneumonia)

      - កន្ទាលត្រអាក ហើមមុខ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ・ឱសថItraconazole(ថ្នាំលេប) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDabigatranកើនឡើង នាំអោយហានិភ័យនៃការហូរឈាមកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាម(Heparin, Warfarin, Enoxaparin sodium, Fondaparinux sodium, Dabigatran etexilate methanesulfonate ជាដើម), ឱសថដែលទប់ស្កាត់ប្រតិកម្មនៃការផ្ដុំប្លាកែត(Aspirin, Dipyridamole, Ticlopidine, Clopidogrel, NSAIDs ជាដើម), ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម), ឱសថប្រភេទSSRIឬSNRI - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថVerapamil, Amiodarone, Quinidine, Tacrolimus, Ciclosporin, Ritonavir, Nelfinavir, Saquinavir, Clarithromycin ជាដើម - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDabigatranកើនឡើង។

      ・ឱសថRifampicin, ឱសថPhenytoin, ឱសថCarbamazepine, ឱសថPhenobarbital, អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs

      Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDabigatranថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃការហូរឈាមធ្ងន់ធ្ងរ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ដោយសារការពិនិត្យសមត្ថភាពកំណកឈាមតាមរយៈការវាស់PT-INR រយៈពេលAPTT ជាដើម នឹងមិនបង្ហាញភាពសុក្រិតនោះទេ ដូច្នេះ គួរកត់សម្គាល់ទៅលើរោគសញ្ញានៃការហូរឈាមផ្សេងៗដែលកើតមាននៅលើអ្នកជំងឺជាជាងលទ្ធផលនៃការពិនិត្យទាំងនេះ។

      ・ឱសថនេះនឹងធ្វើអោយឈាមក្រកក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការវះកាត់ឬការព្យាបាលធ្មេញជាដើម។ ម្យ៉ាងទៀត ត្រូវសង្កេតមើលរោគសញ្ញានៃការហូរឈាមខុសប្រក្រតីផ្សេងៗជាប្រចាំ។

      ・មិនមានប្រតិកម្មជាមួយនឹងវីតាមីនKនោះទេ ហើយមិនត្រូវការការតាមដានតាមរយៈការពិនិត្យឈាម(រយៈពេលប្រូត្រុំប៊ីន(Prothrombin time))នោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុត្រុំប៊ីន(Thrombin)ដែលមានតួនាទីបំលែងសារធាតុហ្វ៊ីប្រ៊ីនណូជេន(Fibrinogen)ទៅជាហ្វ៊ីប្រ៊ីន(Fibrin) ដើម្បីទប់ស្កាត់សកម្មភាពនៃបណ្ដុំសរសៃហ្វ៊ីប្រ៊ីន(Fibrin)ទៅជាកំណកឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp