D-mannitol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បញ្ចុះសម្ពាធក្នុងខួរក្បាល ឬ បង្រួមមាឌខួរក្បាល។
- បញ្ចុះសម្ពាធក្នុងភ្នែក
- បង្ការនិងព្យាបាលអាការៈខ្សោយតម្រងនោមស្រួចស្រាវនៅក្នុងពេលកំពុងឬក្រោយពេលវះកាត់ ក្រោយត្រូវរបួស ឬ នៅពេលពុលឱសថ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ ប្រើ1ដង 1.0~3.0g/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 200g។ ល្បឿននៃការព្យួរសេរ៉ូមគឺ 100mL/3~10នាទី។
-
ហាមប្រើ
・អ្នកដែលមានជំងឺមិនអាចបំបែកស្ករហ្វ្រុកតូសលក្ខណៈតំណពូជ (Hereditary fructose intolerance)។
・អ្នកដែលមានអាការៈខ្សោះជាតិទឹកនិងកម្រិតសូដ្យូមក្នុងឈាមទាប។
・អ្នកដែលកំពុងកើតមានដុំឈាមនៅក្នុងខួរក្បាលលក្ខណៈស្រួចស្រាវ។
-
ផលរំខាន
ផលរំខានរួមមាន ថប់ទ្រូង ឈឺក្បាល វិលមុខ ស្ងួតក ចង់ក្អួត ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បរិមាណទឹកនោមថយចុះ ហើម បាត់បង់ចំណង់អាហារ អស់កម្លាំង (ខ្សោយតម្រងនោមស្រួចស្រាវ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើឱសថនេះកកដោយសារសីតុណ្ហភាពត្រជាក់ គួរកម្ដៅអោយរលាយវិញក្រោមសីតុណ្ហភាព40~50℃ រួចទុកអោយត្រជាក់រហូតធ្លាក់មកត្រឹមសីតុណ្ហភាពរាងកាយ។
-
សកម្មភាពឱសថ
ឱសថនេះមិនទទួលឥទ្ធិពលពីប្រតិកម្មបំលែងផ្សេងៗនៅក្នុងរាងកាយនោះទេ។ នៅពេលសារធាតុឱសថនេះចូលទៅក្នុងឈាម វាធ្វើអោយកំហាប់អូស្មូសកើនឡើង ហើយជាតិទឹកនៅក្រៅសរសៃឈាមក៏ចាប់ផ្ដើមចូលទៅក្នុងសរសៃឈាម។ ដោយសារធាតុនេះអាចឆ្លងកាត់ការច្រោះនៃតម្រងនោមបានយ៉ាងងាយ ធ្វើអោយវាអាចចូលទៅក្នុងបំពង់តម្រងនោមដើម្បីបង្កើនកំហាប់អូស្មូសនៅទីនោះ ហើយអាចទប់ស្កាត់ការស្រូបចូលវិញនៃជាតិទឹកពីក្នុងបំពង់តម្រងនោម។ ជាលទ្ធផល ឱសថនេះបង្កើនបរិមាណបញ្ចេញចោលនៃសារធាតុអេឡិចត្រូឡាយនិងជាតិទឹកទៅតាមទឹកនោម ធ្វើអោយជាតិទឹកនៅតាមជាលិកាក្នុងរាងកាយថយចុះ ក៏ដូចជា សម្ពាធក្នុងខួរក្បាលឬក្នុងភ្នែកផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp