D-chlorpheniramine maleate + Betamethasone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - កន្ទាលត្រអាក(លើកលែងករណីរ៉ាំរ៉ៃ) - ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក - អាការៈឡើងកន្ទួលក្រហមលើស្បែកដោយសារប្រតិកម្មទៅនឹងសារធាតុថ្នាំ - ជំងឺរលាកច្រមុះលក្ខណៈប្រតិកម្ម។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់: ក្នុងឱសថនេះ1គ្រាប់ រួមមានBetamethasone 0.25mgនិងD-chlorpheniramine maleate 2mg។ មនុស្សពេញវ័យ:លេប1ដង 1~2គ្រាប់ 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប៉ុន្តែ មិនត្រូវប្រើឱសថរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។ ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក: ក្នុងឱសថនេះ1mL រួមមានBetamethasone 0.05mgនិងD-chlorpheniramine maleate 0.4mg។ - មនុស្សពេញវ័យ:ពិសា1ដង 5~10mL 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប៉ុន្តែ មិនត្រូវប្រើឱសថរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។ - កុមារ:ពិសា1ដង 5mL 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប៉ុន្តែ មិនត្រូវប្រើឱសថរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។ ・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺរីកក្រពេញប្រូស្តាត។ល។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖ 1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។ 2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។ 3. អ្នកដែលមានជំងឺផ្នែកស្មារតី។ 4. អ្នកដែលមានជំងឺរបេង។ 5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។ 6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។ 7. អ្នកដែលមានជំងឺលើសសម្ពាធឈាម។ 8. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។ 9. អ្នកដែលមានជំងឺកំណកឈាម។ 10. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។ 11. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ទល់លាមក ក្រហាយទ្រូង ស្ងួតក សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរញាប់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ ហើមពោះ ភ្នែកមើលមិនសូវច្បាស់ ភ្នែកលៀន ជ្រុះរោមឬដុះរោមច្រើន ស្នាមជាំលើស្បែក របួសក្រជា មុខមូល តឹងច្រមុះ នោមមិនសូវចេញ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ អស់កម្លាំង (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។) - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម) - ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ដំបៅក្រពះឬពោះវៀន ធ្លាយក្រពះឬពោះវៀន) - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង) - អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី) - ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជំងឺទាក់ទងនឹងសាច់ដុំជាដើម) - ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច ឈឺភ្នែក ចាំងភ្នែក(ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract ជាដើម) - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis)) - ឈឺបំពង់ក អាការៈខ្វះឈាម ងាយហូរឈាមតាមច្រមុះឬតាមអញ្ចាញធ្មេញ ក្ដៅខ្លួនខ្លាំង រងាញាក់ (ជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺAgranulocytosis) - ក្មេងមិនលូតលាស់។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាល, គ្រឿងស្រវឹង, ឱសថប្រភេទMAO inhibitors, ឱសថដែលមានសកម្មភាពប្រឆាំងនឹងសារធាតុCholine(Anticholinergic effect) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។ ・ឱសថDroxidopa, Noradrenaline - អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្លាំង។ ・ឱសថPhenobarbital, Phenytoin, Rifampicin, Ephedrine - អាចធ្វើអោយប្រសិទ្ធិភាពនៃBetamethasoneថយចុះ។ ・ឱសថប្រភេទSalicylic acid (Aspirin, Aspirin dialuminate, Sasapyrineជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។ ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinថយចុះ។ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម(Buformin, Chlorpropamide, Acetohexamideជាដើម) ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។ ・ឱសថបញ្ចុះទឹកនោម(លើកលែងប្រភេទរក្សាកម្រិតប៉ូតាស្យូម)(Trichlormethiazide, Hydrochlorothiazide, Furosemide, Acetazolamideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។ ・ឱសថSomatropin - អាចធ្វើអោយប្រសិទ្ធិភាពនៃSomatropinថយចុះ ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។ ・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។ ・ឱសថRitodrine hydrochloride - អាចធ្វើអោយកើតមានជំងឺទឹកដក់ក្នុងសួត។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ វិលមុខ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ម្យ៉ាងទៀត គ្រឿងស្រវឹងអាចមានឥទ្ធិពលទៅលើប្រសិទ្ធិភាពនៃឱសថនេះនិងធ្វើអោយមានផលរំខានផ្សេងៗកើតឡើង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ។ - Betamethasone:មានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។ - d-Chlorpheniramine maleate:មានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃសារធាតុហ៊ីស្តាមីន(Histamine) ដែលជាសារធាតុបង្កអោយមានអាការៈប្រតិកម្ម(Allergic reaction)នៅក្នុងរាងកាយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
