Cytarabine ocfosphate hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺមហារីកគ្រាប់ឈាមសប្រភេទAcute non‐lymphocytic leukemiaចំពោះមនុស្សពេញវ័យ
- ជំងឺអប្រក្រតីមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង(Myelodysplastic Syndrome, MDS)
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺមហារីកគ្រាប់ឈាមសប្រភេទAcute non‐lymphocytic leukemiaចំពោះមនុស្សពេញវ័យ:
លេបក្នុងកម្រិត1ថ្ងៃ100~300mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ រយៈពេល2~3សប្ដាហ៍ជាប់ៗគ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល2~3សប្ដាហ៍។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទោតាមស្ថានភាពជំងឺនិងរោគសញ្ញាជាដើម។
・ករណីជំងឺអប្រក្រតីមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង(Myelodysplastic Syndrome, MDS):
លេបក្នុងកម្រិត1ថ្ងៃ100~200mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ រយៈពេល2~3សប្ដាហ៍ជាប់ៗគ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល2~3សប្ដាហ៍។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទោតាមស្ថានភាពជំងឺនិងរោគសញ្ញាជាដើម។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង ក្ដៅខ្លួន ឡើងកន្ទួលក្រហាម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្រោមស្បែក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀត - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមDNA Polymeraseដែលចាំបាច់នៅក្នុងប្រតិកម្មបង្កើតDNAរបស់កោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp