Cycloserine
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរបេងសួត និង ជំងឺរបេងផ្សេងទៀត។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង250mg, 1ថ្ងៃ2ដង។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងទម្ងន់។ ជាទូទៅ ត្រូវប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺផ្នែកស្មារតីដូចជាជំងឺប្រកាច់ជាដើម - អាចធ្វើអោយអាការៈរើឡើងឬធ្ងន់ធ្ងរជាងមុន។ 
- 
                    ផលរំខានផលរំខានរួមមាន វិលមុខ ឈឺក្បាល ញ័រដៃជើង ងងុយគេងឬគេងមិនលក់ ឈឺសន្លាក់ ភ្លេចភ្លាំង ឡើងកន្ទួលក្រហម ក្ដៅខ្លួន រមាស់ ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកផ្ដោតអារម្មណ៍ មិនស្គាល់ទីកន្លែង ពេលវេលា ឬឈ្មោះ (អាការៈវង្វេងស្មារតី) - សាច់ដុំតាមកន្លែងឬរាងកាយទាំងមូលកន្ត្រាក់ឬញ័រ (អាការៈប្រកាច់) 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・គ្រឿងស្រវឹង - អាចធ្វើអោយឥទ្ធិពលនៃគ្រឿងស្រវឹងកើនឡើង ដូច្នេះ គួរចៀសវាងពិសារគ្រឿងស្រវឹងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・ឱសថIsoniazid - អាចធ្វើអោយផលរំខានដូចជាវិលមុខ ងងុយគេង ងាយកើតឡើង ・ឱសថEthionamide - អាចធ្វើអោយផលរំខានផ្នែកស្មារតីងាយកើតឡើង 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចធ្វើអោយឥទ្ធិពលនៃគ្រឿងស្រវឹងកើនឡើង ដូច្នេះ គួរចៀសវាងពិសារគ្រឿងស្រវឹងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងបាក់តេរីរបេង ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិកាខាងក្រៅរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់រានឬកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
