Cyclophosphamide hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល:

      - កាត់បន្ថយរោគសញ្ញានៃជំងឺមហារីកផ្សេងៗ

      - ជំងឺប្រភេទរូម៉ាទីសដែលពិបាកព្យាបាល (ជំងឺSystemic lupus erythematosus, ជំងឺរលាកសរសៃឈាមពេញខ្លួន ជំងឺរលាកសាច់ដុំច្រើនកន្លែង ជំងឺរលាកសាច់ដុំនិងស្បែក ជំងឺស្បែកប្រែជារឹង ។ល។) (ករណីការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់)។

      - ជំងឺប្រូតេអ៊ីនកើនឡើងខ្ពស់ក្នុងទឹកនោម(Nephrotic syndrome) (ករណីការប្រើឱសថស្តេរ៉ូអ៊ីតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ)។

      - មុនអនុវត្តការព្យាបាលដោយHematopoietic stem cell transplantation (ករណីថ្នាំចាក់ប៉ុណ្ណោះ)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPentostatin។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ ឡើងកន្ទួលក្រហម ជ្រុះរោមឬសក់ អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារខួរឆ្អឹង)

      - ឈឺពេលបត់ជើងតូច នោមញឹក នោមមានឈាម (រលាកប្លោកនោម ជំងឺទាក់ទងនឹងការបញ្ចេញទឹកនោម)

      - ទល់លាមក ឈឺពោះខ្លាំង ក្អួតចេញឈាម លាមកពណ៌ខ្មៅ (ចេញឈាមនៅក្រពះពោះវៀន ស្ទះពោះវៀន)

      - ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អកស្ងួត (រលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(IPF))

      - ដង្ហក់ ក្អក ឈឺទ្រូង ហើម (ប៉ះពាល់មុខងារបេះដូង)

    • អន្តរប្រតិកម្ម

      ・ឱសថPentostatin - អាចធ្វើអោយមានផលប៉ះពាល់ដល់មុខងារបេះដូងធ្ងន់ធ្ងរនិងមានគ្រោះថ្នាក់ដល់ជីវិត ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងជំងឺមហារីកផ្សេងទៀត ឱសថAllopurinol ការប្រើវិទ្យុសកម្ម - អាចធ្វើអោយមានផលប៉ះពាល់ដល់មុខងារខួរឆ្អឹង។

      ・ឱសថPhenobarbital - អាចធ្វើអោយសកម្មភាពនៃCyclophosphamideកើនឡើង។

      ・ឱសថស្តេរ៉ូអ៊ីត ឱសថChloramphenicol - អាចធ្វើអោយសកម្មភាពនៃCyclophosphamideថយចុះ។

      ・ឱសថអាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមកើនឡើង។

      ・ឱសថOxytocin - អាចធ្វើអោយសកម្មភាពនៃOxytocinកើនឡើង។

      ・ឱសថVasopressin - អាចធ្វើអោយសកម្មភាពនៃVasopressinថយចុះ។

      ・ឱសថក្នុងជំពូកAnthracycline (Doxorubicin hydrochloride, Epirubicin hydrochloride ជាដើម) - អាចបង្កផលប៉ះពាល់ដល់សាច់ដុំបេះដូង។

      ・ឱសថSuxamethonium - អាចធ្វើអោយសកម្មភាពនៃSuxamethoniumកើនឡើង។

      ・ឱសថThiotepa - អាចធ្វើអោយសកម្មភាពនៃCyclophosphamideថយចុះ។ (ករណីថ្នាំចាក់:ប៉ុណ្ណោះ)

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ ឬ បុរសដែលមានដៃគូអាចនឹងមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីអ្នកជំងឺជាស្ត្រីដែលអាចនឹងមានផ្ទៃពោះ ឬ ជាបុរសដែលមានដៃគូអាចនឹងមានផ្ទៃពោះ អ្នកជំងឺគួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ករណីថ្នាំម្សៅ នៅពេលសារធាតុឱសថនេះប៉ះពាល់ត្រូវស្បែកឬភ្នែក ត្រូវលាងសម្អាតចេញជាបន្ទាន់ដោយប្រើទឹកអោយបានច្រើន។ ម្យ៉ាងទៀត ក្រោយពេលលាយថ្នាំ ត្រូវរក្សាទុកក្នុងទូទឹកកក និង ត្រូវប្រើប្រាស់អស់ក្នុងរយៈពេល4សប្ដាហ៍។ ក្រោយពេលពិសាថ្នាំ ត្រូវពិសាទឹកតាមក្រោយជានិច្ច។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់កោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន និង មានឥទ្ធិពលកាត់បន្ថយសកម្មភាពរបស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp