Cyclofenil

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញការបញ្ចេញមេជីវិតញីចំពោះជំងឺនិងអាការៈដូចខាងក្រោម៖

      - អាការៈរាំងរដូវកម្រិតទី 1

      - ជំងឺមករដូវមិនមានការបញ្ចេញមេជីវិតញី (Anovulatory cycle)

      - អាការៈមករដូវយឺតជាងធម្មតា។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      លេប1ថ្ងៃ 400~600mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ រយៈពេល5~10ថ្ងៃ។ អាចអនុវត្តការលេបបែបនេះបន្តទៀតទៅតាមរោគសញ្ញា។ ជាទូទៅ ក្រោយអនុវត្តបាន3វដ្ដហើយនៅតែមិនបង្ហាញប្រសិទ្ធិភាពព្យាបាលទេនោះ ត្រូវបញ្ឈប់ការប្រើឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។

      ・អ្នកដែលមានជំងឺមហារីកក្រពេញអូវែរ ឬ អ្នកដែលមានជំងឺក្រពេញអូវែររីកធំមិនមែនដោយសារជំងឺកើតមានកន្សោមមេជីវិតញីច្រើនក្នុងអូវែរ (Polycystic ovarian syndrome, PCOS)

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺមិនបញ្ចេញមេជីវិតញី(Anovulation) និង មិនមានបំណងយកកូន។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដើម្បីចៀសវាងកុំអោយកើតមានការធ្វេសប្រហែសប្រើឱសថនេះក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះរបស់ស្ត្រីដោយមិនដឹងខ្លួន ត្រូវប្រុងប្រយ័ត្នចំពោះចំណុចផ្សេងៗដូចខាងក្រោម៖

      - មុននឹងប្រើឱសថនេះ(យ៉ាងហោចណាស់រយៈពេល1ខែ)និងក្នុងអំឡុងពេលប្រើឱសថនេះ ស្ត្រីត្រូវកត់ត្រាអំពីបម្រែបម្រួលនៃសីតុណ្ហភាពក្នុងខ្លួន ដើម្បីដឹងថាមានឬមិនមានការបញ្ចេញមេជីវិតញី។

      - ចំពោះអ្នកជំងឺរាំងរដូវ មុននឹងប្រើឱសថនេះ ត្រូវអនុវត្តការធ្វើតេស្តប្រូជេស្តេរ៉ូន(Progesterone test) ហើយសន្មតថាថ្ងៃចាប់ផ្ដើមមានអាការៈហូរឈាមបន្តិចបន្តួច(Withdrawal bleeding)ជាថ្ងៃទី1 ដោយត្រូវចាប់ផ្ដើមលេបឱសថនេះនៅថ្ងៃទី5គិតពីពេលនោះមក។ ចំពោះអ្នកជំងឺមករដូវមិនមានការបញ្ចេញមេជីវិតញី(Anovulatory cycle) ប្រសិនបើមានការហូរឈាមរដូវធម្មតានៅមុនពេលប្រើឱសថនេះ អ្នកជំងឺត្រូវចាប់ផ្ដើមលេបឱសថនេះនៅថ្ងៃទី5គិតពីថ្ងៃទី1នៃការមករដូវ។

      - ក្រោយប្រើឱសថនេះ ប្រសិនបើសីតុណ្ហភាពក្នុងខ្លួនឈានចូលដំណាក់កាលកើនឡើងខ្ពស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ ហើយទទួលការពិនិត្យដើម្បីបញ្ជាក់អំពីការមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp