Cyanocobalamin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ12 (Vitamin B12)។
- បំពេញតម្រូវការវីតាមីនបេ12 (Vitamin B12)នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ជំងឺនៃការកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីត។ល។
- ជំងឺខ្វះឈាមប្រភេទMegaloblastic anemia។
- ជំងឺDiphyllobothrium latum។
- ជំងឺខ្វះឈាមប្រភេទPernicious anemia។
- ជំងឺមិនអាចស្រូបសារធាតុចិញ្ចឹមពីអាហារបានគ្រប់គ្រាន់ (ជំងឺSprueជាដើម)
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ12នៅក្នុងរាងកាយ រួមមាន ៖ ជំងឺខ្វះឈាមដោយសារខ្វះសារធាតុចិញ្ចឹមឬដោយសារការមានផ្ទៃពោះ ជំងឺខ្វះឈាមនៅក្រោយពេលវះកាត់យកក្រពះចេញ ជំងឺខ្វះឈាមដោយសារបញ្ហាថ្លើម ជំងឺគ្រាប់ឈាមសថយចុះដោយសារវិទ្យុសកម្ម អាការៈឈឺនៅតាមសរសៃប្រសាទ អាការៈរលាកឬស្ពឹកនៅតាមសរសៃប្រសាទដៃជើង។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈនៅក្នុងជំងឺនឿយហត់ភ្នែកដោយសារការសម្រួលកំនុំភ្នែក (Accommodative asthenopia)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:អាចប្រើដល់កម្រិត1000μgក្នុង1ដង ចាក់តាមសរសៃវ៉ែន ឬ ចាក់ក្នុងសាច់ដុំ ឬ ចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំបន្តក់ភ្នែក (0.02%):
ប្រើ1ដង1~2តំណក់ 1ថ្ងៃ3~5ដង។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំចាក់:
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក រមាស់ពេញខ្លួន (រោគប្រតិកម្មធ្ងន់ធ្ងរ)។
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន អាការៈប្រតិកម្ម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើសារធាតុឱសថប្រលាក់ជាប់សម្លៀកបំពាក់ វាអាចបន្សល់ស្នាមប្រលាក់នៅលើនោះ ដូច្នេះ ចូរប្រុងប្រយ័ត្ន។
-
សកម្មភាពឱសថ
ករណីថ្នាំចាក់:
ឱសថនេះមានតួនាទីនៅក្នុងប្រតិកម្មជាច្រើននៅក្នុងរាងកាយទាក់ទងនឹងការសំយោគអាស៊ីតនុយក្លេអិច ប្រតិកម្មនៃការបំលែងMethylmalonyl-CoAទៅជាSuccinyl-CoA ប្រតិកម្មផលិតគ្រាប់ឈាមនៅក្នុងខួរឆ្អឹង ប្រតិកម្មដើម្បីរក្សាមុខងារកោសិកានៅក្នុងប្រព័ន្ធប្រសាទ(ជាពិសេស Myelin sheath)។ល។
ករណីថ្នាំបន្តក់ភ្នែក:
ឱសថនេះមានសកម្មភាពបង្កើនប្រសិទ្ធិភាពប្រើប្រាស់អុកស៊ីសែន និង បង្កើនការផលិតATPនៅក្នុងសាច់ដុំនៅផ្នែកCiliary bodyនៃភ្នែក ដែលជាសាច់ដុំមានតួនាទីនៅក្នុងមុខងារសម្រួលកំនុំរបស់ភ្នែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp