Cyanamide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈពុលឬញៀនស្រារ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ជាទូទៅ ពិសារ1ថ្ងៃ50~200mg (ថ្នាំទឹក1%ត្រូវនឹង5~20mL) បែងចែកជា1~2ដងក្នុង1ថ្ងៃ។ ករណីធ្វើតេស្តបន្ទាប់ពីប្រើឱសថនេះបានរយៈពេល1សប្ដាហ៍ ត្រូវអោយអ្នកជំងឺសាកល្បងពិសារស្រាក្នុងបរិមាណ 1/10ឬតិចជាងនេះនៃបរិមាណស្រាដែលអ្នកជំងឺធ្លាប់ពិសារជាធម្មតា។ យោងទៅតាមលទ្ធផលពិនិត្យ អាចប្រែប្រួលកម្រិតប្រើប្រាស់នៃឱសថនេះ ដើម្បីកំណត់យកកម្រិតដែលអ្នកជំងឺអាចប្រើប្រាស់ជាប្រចាំ។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមឬថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺផ្នែកប្រព័ន្ធផ្លូវដង្ហើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានផ្ទុកសារធាតុអាល់កុល (ឱសថប្រភេទElixir ស្រាថ្នាំ ជាដើម)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ចង់ក្អួត ឈឺក្បាល អស់កម្លាំង គេងមិនលក់ ប៉ះពាល់មុខងារថ្លើម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយពេលចាប់ផ្ដើមប្រើឱសថនេះរយៈពេល1សប្ដាហ៍មក ត្រូវពិនិត្យស្ថានភាពនៃការពិសារស្រា ដើម្បីសម្រួលកម្រិតឱសថប្រើប្រាស់។
-
សកម្មភាពឱសថ
បង្អាក់សកម្មភាពនៃអង់ស៊ីមឌីហាយដ្រូហ្គេណាស (Alcohol dehydrogenase) ដែលមានតួនាទីបំបែកសារធាតុអាសេតូអាល់ដេអ៊ីត(Acetaldehyde) ធ្វើអោយសារធាតុនេះកើនឡើងក្នុងរាងកាយ ដែលជាមូលហេតុធ្វើអោយអ្នកដែលបានពិសារស្រាមានអារម្មណ៍មិនស្រួលក្នុងខ្លួន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp