Crotamiton
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈកន្ទួលរមាស់លើស្បែក
- អាការៈកន្ទាលត្រអាក
- អាការៈរមាស់ស្បែក
- ជំងឺរលាកស្បែកប្រភេទNeurodermatitis
- ជំងឺStrophulus infantum។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (10%):
ជាទូទៅ ប្រើ1ថ្ងៃច្រើនដង លាបលើកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ក្ដៅឬក្រហាយស្បែក រលាកស្បែក រមាស់ កន្ទួលក្រហម ស្នាមក្រហមលើស្បែក ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើនឬក្នុងរយៈពេលវែង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយលាបឱសថនេះ នឹងទទួលអារម្មណ៍ថាក្ដៅបន្តិច ប៉ុន្តែ វានឹងបាត់ទៅវិញក្នុងរយៈពេលខ្លី។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបំបាត់អាការៈរមាស់ដោយផ្ដល់អារម្មណ៍ក្ដៅបន្តិចនៅលើស្បែក ហើយប្រតិកម្មនៃស្បែកទៅនឹងអារម្មណ៍ក្ដៅនោះ នឹងជួយបំបាត់អារម្មណ៍រមាស់។ ឱសថនេះមិនមានឥទ្ធិពលទៅលើសារធាតុហ៊ីស្តាមីនជាដើមនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp