Crisantaspase
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ (Acute leukemia) រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសរ៉ាំរ៉ៃ។
- ជំងឺមហារីកMalignant lymphoma។
ប៉ុន្តែ គេប្រើឱសថនេះក្នុងករណីអ្នកជំងឺមានរោគប្រតិកម្មទៅនឹងឱសថL-asparaginaseតែប៉ុណ្ណោះ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើរួមជាមួយឱសថប្រឆាំងមហារីកប្រភេទផ្សេងទៀត ក្នុងកម្រិត1ថ្ងៃ1ដង 25000 U/1m2នៃផ្ទៃរាងកាយ 3ដងក្នុង1សប្ដាហ៍ ចាក់ក្នុងសាច់ដុំ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគសញ្ញារលាកលំពែងធ្ងន់ធ្ងរដោយសារការប្រើឱសថL-asparaginase។
・អ្នកដែលធ្លាប់កើតមានរោគសញ្ញាកំណកឈាម(Thrombosis)ធ្ងន់ធ្ងរដោយសារការប្រើឱសថL-asparaginase។
・អ្នកដែលធ្លាប់កើតមានអាការៈហូរឈាមធ្ងន់ធ្ងរដោយសារការប្រើឱសថL-asparaginase។
-
ផលរំខាន
ផលរំខានរួមមាន រោគប្រតិកម្ម កម្រិតជាតិស្ករក្នុងឈាមកើនឡើង ក្ដៅខ្លួន រលាកលំពែង ប្រតិកម្មនៅកន្លែងចាក់ ក្អួតចង្អោរ រោគសញ្ញាកំណកឈាម សារធាតុប៊ីលីរូប៊ីនក្នុងឈាមកើនឡើង(Hyperbilirubinemia) ឈឺឬអារម្មណ៍មិនស្រួលនៅផ្នែកពោះ ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះ ក្នុងករណីចាំបាច់ប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។
-
សកម្មភាពឱសថ
ឱសថនេះជាអង់ស៊ីមAsparaginaseដែលបានពីErwinia chrysanthemi ដោយវាមានសកម្មភាពបំលែងAsparagineទៅជាAspartic acidនិងAmmonia ធ្វើអោយបរិមាណAsparagineនៅក្នុងឈាមថយចុះ។ ឱសថនេះមានប្រសិទ្ធភាពសម្លាប់កោសិកាមហារីកគ្រាប់ឈាមសដែលពឹងផ្អែកលើAsparagineពីក្រៅរាងកាយនៅក្នុងការសំយោគនិងមេតាបូលីសនៃប្រូតេអ៊ីន ដោយសារកោសិកាទាំងនេះខ្វះអង់ស៊ីមAsparagine synthetase សម្រាប់ការសំយោគAsparagine។ ឱសថនេះនឹងបំបែកAsparagine ធ្វើអោយសារធាតុនេះកាន់តែខ្សត់សម្រាប់ផ្គត់ផ្គង់ទៅអោយកោសិកាមហារីកទាំងនោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp