Corticorelin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការពិនិត្យមុខងារបញ្ចេញអរម៉ូនពីក្រពេញHypothalamus ក្រពេញPituitary និង អរម៉ូនប្រភេទស្តេរ៉ូអ៊ីត(Corticosteroid)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ: ប្រើក្នុងកម្រិត 100μg លាយនៅក្នុងសូលុយស្យុងអំបិល(Saline)បរិមាណ1mL រួចចាក់ទៅក្នុងសរសៃវ៉ែនដោយយឺតៗ(ប្រមាណ30វិនាទី) នៅពេលព្រឹកក្នុងស្ថានភាពពោះទទេ។

      - កុមារ: ប្រើក្នុងកម្រិត 1.5μg /kg (ទម្ងន់រាងកាយ) លាយនៅក្នុងសូលុយស្យុងអំបិល(Saline)បរិមាណ1mL រួចចាក់ទៅក្នុងសរសៃវ៉ែនដោយយឺតៗ(ប្រមាណ30វិនាទី) នៅពេលព្រឹកក្នុងស្ថានភាពពោះទទេ។

      គេធ្វើការវាយតម្លៃដោយផ្អែកទៅលើលទ្ធផលនៃកម្រិតACTHក្នុងឈាមនិងកម្រិតCortisolក្នុងឈាម។

      វិធីវាស់ ពេលវេលាវាស់ និងកម្រិតប្រក្រតីនៃACTHក្នុងឈាម អាចប្រែប្រួលទៅតាមទីកន្លែងអនុវត្តនីមួយៗ។ ជាទូទៅ ចំពោះមនុស្សធម្មតា នៅពេលអនុវត្តការវាស់នៅប្រហែលម៉ោង9ព្រឹកដោយវិធីRadioimmunoassay នឹងបង្ហាញកម្រិតACTHក្នុងឈាមនៅមុនពេលចាក់បញ្ចូលឱសថនេះគឺប្រមាណ15pg/mL ហើយវានឹងកើនដល់អតិបរមានៅ30នាទីក្រោយចាក់ឱសថនេះគឺប្រមាណ3ដង។ ប៉ុន្តែ ករណីមិនអាចវិនិច្ឆ័យច្បាស់លាស់បានត្រឹមតែកម្រិតនៅ30នាទីក្រោយចាក់បញ្ចូលឱសថនេះ អាចធ្វើការបូមឈាមជាបន្តបន្ទាប់ដើម្បីវាស់ក្នុងចន្លោះពេលនោះ។

      វិធីវាស់ ពេលវេលាវាស់ និងកម្រិតប្រក្រតីនៃCortisolក្នុងឈាម អាចប្រែប្រួលទៅតាមទីកន្លែងអនុវត្តនីមួយៗ។ ជាទូទៅ ចំពោះមនុស្សធម្មតា នៅពេលអនុវត្តការវាស់នៅប្រហែលម៉ោង9ព្រឹកដោយវិធីRadioimmunoassay នឹងបង្ហាញកម្រិតCortisolក្នុងឈាមនៅមុនពេលចាក់បញ្ចូលឱសថនេះគឺប្រមាណ10μg/dL ហើយវានឹងកើនដល់អតិបរមានៅ60នាទីក្រោយចាក់ឱសថនេះគឺប្រមាណ2ដង។ ប៉ុន្តែ ករណីមិនអាចវិនិច្ឆ័យច្បាស់លាស់បានត្រឹមតែកម្រិតនៅ60នាទីក្រោយចាក់បញ្ចូលឱសថនេះ អាចធ្វើការបូមឈាមជាបន្តបន្ទាប់ដើម្បីវាស់ក្នុងចន្លោះពេលនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp