Conjugated estrogens
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈផ្សេងៗនៅក្រោយពេលវះកាត់យកក្រពេញអូវែរចេញ
- ជំងឺខ្សោយមុខងារក្រពេញអូវែរ
- ជំងឺឈានចូលវ័យចំណាស់(Climacteric disorder)
- ជំងឺរលាកទ្វារមាស
- ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ0.625~1.25mg។ ករណីជំងឺរលាកទ្វារមាសនិងជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន លេប1ថ្ងៃ0.625~3.75mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។
・អ្នកដែលធ្លាប់មានជំងឺមហារីកសុដន់។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism )។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះសរសៃឈាមអាកទែរដោយសារកំណកឈាម(ជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល ជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ជាដើម)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។
・អ្នកដែលកំពុងមានជំងឺភ្នាសក្នុងស្បូនឡើងក្រាស់(Endometrial hyperplasia)ដែលមិនទាន់ទទួលការព្យាបាល។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ហើមត្របកភ្នែក បំពង់កឬអណ្ដាត កើនទម្ងន់ ហើមខ្លួន តឹងដោះ ឈឺដោះ ឈឺក្បាល វិលមុខ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមនិងឈឺនៅជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល ពិបាកដកដង្ហើមភ្លាមៗ មើលមិនសូវច្បាស់ (ជំងឺកំណកឈាម(Thrombosis) ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថIpriflavone - អាចធ្វើអោយសកម្មភាពនៃអរម៉ូនEstrogenកើនឡើង។
・ឱសថស្តេរ៉ូអ៊ីត (Prednisoloneជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការជក់បារីអាចធ្វើអោយហានិភ័យនៃកើតមានជំងឺកំណកឈាម(ស្ទះសរសៃឈាមដោយសារកំណកឈាម)កើនឡើង ដូច្នេះ អ្នកជំងឺគួរចៀសវាងការជក់បារី នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ករណីប្រើប្រាស់ឱសថនេះរយៈពេលយូរ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានរបស់ឱសថ ដោយអ្នកជំងឺគួរទទួលការពិនិត្យសុខភាពទាក់ទងនឹងជំងឺមហារីកសុដន់ ជំងឺសរសៃឈាមនៅក្នុងបេះដូងនិងខួរក្បាលជាប្រចាំ ដើម្បីចៀសវាងពីគ្រោះថ្នាក់នៃជំងឺទាំងនេះ។
・ស្ត្រីអស់រដូវដែលប្រើប្រាស់ឱសថនេះរយៈពេលវែងអាចប្រឈមមុខនឹងការកើតជំងឺមហារីកស្បូន។
・ត្រូវពន្យល់ប្រាប់អ្នកជំងឺជាមុនអំពីការហូរឈាមពីប្រដាប់ភេទជាបណ្ដោះអាសន្ន នៅពេលចាប់ផ្ដើមប្រើឱសថនេះដំបូង។
-
សកម្មភាពឱសថ
ឱសថនេះមានទម្រង់និងសកម្មភាពដូចទៅនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen)នៅក្ហុងរាងកាយ។ កង្វះឬអតុល្យភាពនៃអរម៉ូននេះនៅក្នុងរាងកាយអាចបង្កជាជំងឺផ្សេងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp