Colistin sodium methanesulfonate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងបាក់តេរីគ្រប់ប្រភេទ។
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនដោយសារបាក់តេរី។
ករណីថ្នាំក្រមួនដាក់ក្នុងភ្នែក និង ថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកភ្នែក(Conjunctivitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងដំបៅកញ្ចក់ភ្នែក)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង 1.25~2.5mg/kg 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់30នាទី។
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ដង 300ម៉ឺន~600ម៉ឺនខ្នាត, 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:លេប1ថ្ងៃ 30~40ម៉ឺនខ្នាត/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំក្រមួនដាក់ក្នុងភ្នែក:
ប្រើ1ថ្ងៃច្រើនដង។
ករណីថ្នាំបន្តក់ភ្នែក:
លាយជាមួយសូលុយស្យុងដែលភ្ជាប់មកជាមួយ រួចបន្តក់រៀងរាល់2~3ម៉ោង, 1ដង2~3តំណក់។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថPolymixin B។
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថPolymixin BឬសារធាតុColistin។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp