Colforsin daropate hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:លាយឱសថនេះនៅក្នុងសេរ៉ូមប្រៃជាដើម ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន 0.5μg/kg/នាទី។ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ

      កម្រិតអតិបរមាគឺ0.75μg/kg/នាទី ដោយត្រូវពិនិត្យមើលស្ថានភាពនៃចរន្តឈាមនិងចង្វាក់បេះដូង(ECG) នៅពេលបន្ថយឬបង្កើនកម្រិតឱសថ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺ Hypertrophic obstructive cardiomyopathy (HOCM)។

      ・អ្នកដែលមានបញ្ហាប្រឹសបេះដូងនៅសរសៃអាកទែធំរួមតូចចង្អៀត(Aortic stenosis) ឬ ប្រឹសចេញពីថតឆ្វេងខាងលើនៃបេះដូងរួមតូចចង្អៀត(Mitral stenosis) ជាដើម។

    • ផលរំខាន

      បេះដូងលោតខ្លាំង ចង់ក្អួត ចង្វាក់បេះដូងខុសប្រក្រតីដោយសារថតក្រោមនៃបេះដូង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មានប្រសិទ្ធិភាពធ្វើអោយមុខងារបេះដូងល្អប្រសើរឡើង ដោយបង្កើនការកន្ត្រាក់របស់បេះដូង។

      ・ឱសថColforsin daropate hydrochloride ត្រូវបានប្រើប្រាស់ចំពោះជំងឺខ្សោយបេះដូងស្រួចស្រាវ ករណីឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • សកម្មភាពឱសថ

      ភ្ញោចគ្រឿងទទួលβ1(β1 receptor) ដើម្បីបង្កើនកម្លាំងកន្ត្រាក់របស់បេះដូង ក៏ដូចជាបង្កើនបរិមាណឈាមដែលច្របាច់ចេញពីបេះដូង ប៉ុន្តែឱសថនេះ មិនមានឥទ្ធិពលទៅលើចំនួនដងនៃការកន្ត្រាក់របស់បេះដូងឬសម្ពាធឈាមនោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp