Colestyramine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម និង ប្រើនៅក្នុងការកម្ចាត់សារធាតុសកម្មពីប្រតិកម្មនៃឱសថLeflunomideពីក្នុងរាងកាយ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម:

      មនុស្សពេញវ័យ:ពិសារ1ដង4g (ថ្នាំម្សៅ44.4%ត្រូវនឹង9g) ដោយលាយជាមួយទឹក100mL 1ថ្ងៃ2~3ដង។

      ・ប្រើនៅក្នុងការកម្ចាត់សារធាតុសកម្មពីប្រតិកម្មនៃឱសថLeflunomideពីក្នុងរាងកាយ:

      មនុស្សពេញវ័យ:ពិសារ1ដង4g (ថ្នាំម្សៅ44.4%ត្រូវនឹង9g) ដោយលាយជាមួយទឹក100mL 1ថ្ងៃ3ដង។ ករណីអ្នកជំងឺកំពុងកើតមានផលរំខានធ្ងន់ធ្ងរពីឱសថLeflunomide ពិសារឱសថនេះ1ដង8g (ថ្នាំម្សៅ44.4%ត្រូវនឹង18g) ដោយលាយជាមួយទឹក200mL 1ថ្ងៃ3ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានរោគសញ្ញាស្ទះផ្លូវទឹកប្រមាត់ទាំងស្រុង ធ្វើអោយទឹកប្រមាត់មិនអាចហូរចូលពោះវៀនបាន។

    • ផលរំខាន

      ភាគច្រើនជារោគសញ្ញាក្រពះពោះវៀន ដូចជា ទល់លាមក ហើមពោះ បាត់បង់ចំណង់អាហារ ជាដើម ហើយពេលខ្លះផលរំខានទាំងនេះអាចធ្វើអោយត្រូវបញ្ឈប់ការប្រើប្រាស់ឱសថទាំងនេះ។ ម្យ៉ាងទៀត ការប្រើប្រាស់ឱសថនេះអាចកាត់បន្ថយការស្រូបវីតាមីនA,D,E,K ធ្វើអោយរយៈពេលប្រូត្រុំប៊ីន (Prothrombin time, PT)អូសបន្លាយ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅពេលប្រើជាមួយឱសថផ្សេងទៀត អាចមានប្រតិកម្មភ្ជាប់ទៅនឹងឱសថទាំងនោះ ធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ ម្យ៉ាងទៀត ត្រូវប្រើឱសថនេះដោយលាយជាមួយទឹក។

      ・ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូល(15~25%) ប៉ុន្តែ អាចធ្វើអោយកម្រិតទ្រីគ្លីសេរីត(Triglycerides)កើនឡើងបន្តិចបន្តួច។ ជាចម្បង ឱសថមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលអាក្រក់(LDL)ប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ជាធម្មតា អាស៊ីតនៃទឹកប្រមាត់ដែលចូលដល់ពោះវៀននឹងត្រូវស្រូបចូលទៅក្នុងសរីរាង្គថ្លើមវិញ។ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងអាស៊ីតនៃទឹកប្រមាត់នៅក្នុងពោះវៀន ដើម្បីបញ្ចេញទៅតាមលាមក។ ដូច្នេះ ថ្លើមនឹងចាប់ផ្ដើមផលិតអាស៊ីតនៃទឹកប្រមាត់ជាថ្មី ដោយប្រើប្រាស់កូឡេស្តេរ៉ូលជាវត្ថុធាតុដើម ធ្វើអោយកម្រិតកូឡេស្តេរ៉ូលនៅក្នុងថ្លើមថយចុះ ហើយថ្លើមនឹងស្រូបយកកូឡេស្តេរ៉ូលពីក្នុងចរន្តឈាម។ ជាលទ្ធផល កម្រិតកូឡេស្តេរ៉ូលក្នុងឈាមថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp