Colestimide = Colestilan
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម រួមទាំង ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង1500mg(ថ្នាំម្សៅ83%ត្រូវនឹង1.81g) 1ថ្ងៃ2ដង មុនអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ
កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ4000mg។ អាចលេបនៅក្រោយបរិភោគអាហារបានដែរក្នុងករណីចាំបាច់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានរោគសញ្ញាស្ទះផ្លូវទឹកប្រមាត់ទាំងស្រុង ធ្វើអោយទឹកប្រមាត់មិនអាចហូរចូលពោះវៀនបាន។
・អ្នកដែលមានរោគសញ្ញាស្ទះពោះវៀន។
-
ផលរំខាន
ភាគច្រើនជារោគសញ្ញាក្រពះពោះវៀន ដូចជា ទល់លាមក ហើមពោះ បាត់បង់ចំណង់អាហារ ជាដើម ហើយពេលខ្លះផលរំខានទាំងនេះអាចធ្វើអោយត្រូវបញ្ឈប់ការប្រើប្រាស់ឱសថទាំងនេះ។ ម្យ៉ាងទៀត ការប្រើប្រាស់ឱសថនេះអាចកាត់បន្ថយការស្រូបវីតាមីនA,D,E,K ធ្វើអោយរយៈពេលប្រូត្រុំប៊ីន (Prothrombin time, PT)អូសបន្លាយ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើជាមួយឱសថផ្សេងទៀត អាចមានប្រតិកម្មភ្ជាប់ទៅនឹងឱសថទាំងនោះ ធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ ម្យ៉ាងទៀត ត្រូវប្រើឱសថនេះដោយលាយជាមួយទឹក។
・ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូល(15~25%) ប៉ុន្តែ អាចធ្វើអោយកម្រិតទ្រីគ្លីសេរីត(Triglycerides)កើនឡើងបន្តិចបន្តួច។ ជាចម្បង ឱសថមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលអាក្រក់(LDL)ប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ជាធម្មតា អាស៊ីតនៃទឹកប្រមាត់ដែលចូលដល់ពោះវៀននឹងត្រូវស្រូបចូលទៅក្នុងសរីរាង្គថ្លើមវិញ។ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងអាស៊ីតនៃទឹកប្រមាត់នៅក្នុងពោះវៀន ដើម្បីបញ្ចេញទៅតាមលាមក។ ដូច្នេះ ថ្លើមនឹងចាប់ផ្ដើមផលិតអាស៊ីតនៃទឹកប្រមាត់ជាថ្មី ដោយប្រើប្រាស់កូឡេស្តេរ៉ូលជាវត្ថុធាតុដើម ធ្វើអោយកម្រិតកូឡេស្តេរ៉ូលនៅក្នុងថ្លើមថយចុះ ហើយថ្លើមនឹងស្រូបយកកូឡេស្តេរ៉ូលពីក្នុងចរន្តឈាម។ ជាលទ្ធផល កម្រិតកូឡេស្តេរ៉ូលក្នុងឈាមថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp