Cocaine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កអាការៈស្ពឹកនៅតាមផ្នែកនៃរាងកាយ តាមទម្រង់ Surface anesthesia។
-
កម្រិតប្រើប្រាស់
ថ្នាំម្សៅ:
ប្រើជាសូលុយស្យុងកំហាប់ 5~10% ទៅលើភ្នាសសើម និង ជាសូលុយស្យុងកំហាប់ 0.5~4% ទៅលើភ្នែក ហើយជាក្រមួន(ថ្នាំលាប)កំហាប់ 1~5%ទៅលើផ្នែកខាងក្រៅរាងកាយ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមប្រភេទជំងឺ អាយុ ផ្នែកនៃរាងកាយ ជាលិកា រោគសញ្ញា និង ស្ថានភាពរាងកាយរបស់អ្នកជំងឺ។ ប្រសិនបើចាំបាច់ អាចប្រើដោយបន្ថែមសារធាតុ Adrenaline។
-
ហាមប្រើ
ករណីប្រើជាថ្នាំស្ពឹកនៅក្នុងSurface anesthesia (ប្រើទៅលើភ្នាសសើមនៅក្នុងមាត់ បំពង់ក បំពង់សម្លេង ផ្លូវដង្ហើម បង្ហួរនោមជាដើម)
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ករណីប្រើចំពោះអ្នកជំងឺដូចខាងក្រោម មិនត្រូវបន្ថែមឱសថកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)ទេ:
- អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)។
- អ្នកដែលមានជំងឺលើសសម្ពាធឈាម ជំងឺរឹងសរសៃអាកទែ(Arteriosclerosis) ជំងឺខ្សោយមុខងារបេះដូង(Heart failure) ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ជំងឺទឹកនោមផ្អែម រោគសញ្ញាកន្ត្រាក់សរសៃឈាម ជាដើម។
ករណីប្រើទៅលើភ្នែក
・អ្នកដែលមានជំងឺក្លូកូម (Glaucoma)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp