Clozapine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)ដែលពិបាកព្យាបាល។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:នៅថ្ងៃដំបូង លេប1ថ្ងៃ1ដង12.5mg។ នៅថ្ងៃទី2 លេប1ថ្ងៃ1ដង 25mg។ ចាប់ពីថ្ងៃទី3ទៅ អាចបង្កើនកម្រិតបន្តិចម្ដងៗគឺ25mg/ថ្ងៃ ដោយប្រើរយៈពេល3សប្ដាហ៍ដើម្បីបង្កើនកម្រិតដល់1ថ្ងៃ200mg។ ករណីកម្រិតប្រើក្នុង1ថ្ងៃលើសពី50mg ត្រូវបែងចែកជា2~3ដងក្នុង1ថ្ងៃ។

      កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ200~400mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ ត្រូវទុកគម្លាតរយៈពេល4ថ្ងៃឬច្រើនជាងនេះសម្រាប់ការបង្កើនកម្រិតម្ដងៗ ហើយមិនត្រូវបង្កើនម្ដងអោយហួសពី100mg/ថ្ងៃនោះទេ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានចំនួនគ្រាប់ឈាមសក្រោម4,000/mm3ឬចំនួនកោសិកាNeutrophilក្រោម2,000/mm3 នៅក្នុងការពិនិត្យឈាមមុនពេលអ្នកជំងឺចុះឈ្មោះនៅCPMS (អំឡុងពេល4សប្ដាហ៍)។

      ・អ្នកដែលមិនអាចអនុវត្តទៅតាមការកំណត់នៅក្នុងCPMS។

      ・អ្នកដែលធ្លាប់ត្រូវបានបញ្ឈប់ការប្រើឱសថនេះ ដោយសារយោងទៅតាមការកំណត់នៅក្នុងCPMS។

      ・អ្នកដែលមានរោគសញ្ញាAgranulocytosis ឬ រោគសញ្ញាថយចុះចំនួនកោសិកាណឺត្រូហ្វីល(Neutropenia)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាមុខងារខួរឆ្អឹង។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលអាចប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង ឬ កំពុងទទួលការព្យាបាលដែលអាចប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងដូចជាការបាញ់កាំរស្មីឬការព្យាបាលជំងឺមហារីកដោយគីមីជាដើម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថព្យាបាលជំងឺទាក់ទងនឹងស្មារតីលក្ខណៈបន្តសកម្មភាពយូរ (ថ្នាំចាក់Haloperidol decanoate ថ្នាំចាក់Fluphenazine decanoate ថ្នាំចាក់Risperidone ថ្នាំចាក់Paliperidone palmitate ថ្នាំចាក់Aripiprazole hydrate)។

      ・អ្នកដែលមានជំងឺរួមមានរោគសញ្ញាកន្ត្រាក់សាច់ដុំកម្រិតធ្ងន់ធ្ងរ ឬ អ្នកជំងឺប្រកាច់ដែលមិនទាន់អាចគ្រប់គ្រងអាការៈបានតាមរយៈការព្យាបាល។

      ・អ្នកដែលមានអាការៈពុលលក្ខណៈស្រួចស្រាវឬបាត់បង់ស្មារតី(Coma)ដោយសារគ្រឿងស្រវឹងឬសារធាតុឱសថ។

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពដែលប្រព័ន្ធចរន្តឈាមចុះខ្សោយ ឬ ស្ថានភាពខ្សោយប្រព័ន្ធសរសៃប្រសាទ។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាមុខងារតម្រងនោមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថភ្ញោចគ្រឿងទទួលអាដ្រេណាលីន (Adrenaline, Noradrenaline)(លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺទឹកនោមផ្អែម។

    • ផលរំខាន

      គេងមិនលក់ គេងលក់មួយភាំងៗ កម្រិតជាតិស្ករកើនឡើង ALT/ASTកើនឡើង ជីពចរលោតញាប់ សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ កើនទម្ងន់។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ហាមប្រើចំពោះអ្នកជំងឺទឹកនោមផ្អែម។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការភ្ញោចគ្រឿងទទួលដូប៉ាមីន(D2 receptor) និង គ្រឿងទទួលសេរ៉ូតូនីន5-HT2(5-HT2 receptor) ព្រមទាំងគ្រឿងទទួលផ្សេងៗទៀតនៅក្នុងខួរក្បាល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp