Clotrimazole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំសុលតាមទ្វារមាស:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកខាងក្នុងនិងខាងក្រៅទ្វារមាសបណ្ដាលមកពីមេរោគផ្សិតCandida។
ករណីថ្នាំលាប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺRingwormឬTinea(ជើង ចន្លោះម្រាមជើង) ជំងឺកង់ឌីដាស៊ីស(Candidiasis) ជំងឺTinea versicolor។
ករណីថ្នាំបៀមក្នុងមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីមេរោគផ្សិតCandidaនៅក្នុងមាត់(កម្រិតស្រាល និង កម្រិតមធ្យម) ដែលកើតឡើងចំពោះអ្នកជំងឺឆ្លងវីរុសHIV។
-
កម្រិតប្រើប្រាស់
ករណីថ្នាំសុលតាមទ្វារមាស::
ប្រើ1ថ្ងៃ1ដង 100mg សុលដល់ផ្នែកជ្រៅនៃទ្វារមាស។ ប្រើរយៈពេល6ថ្ងៃ ប៉ុន្តែ អាចបន្តប្រើប្រាស់ករណីចាំបាច់។
ករណីថ្នាំលាប(1%):
លាបនៅកន្លែងមានបញ្ហា 1ថ្ងៃ2~3ដង។
ករណីថ្នាំបៀមក្នុងមាត់(10mg/គ្រាប់):
មនុស្សពេញវ័យ:ប្រើ1ដង10mg, 1ថ្ងៃ5ដង(ចាប់ពីពេលក្រោកពីគេងរហូតដល់ពេលចូលគេង ដោយទុកគម្លាត3~4ម៉ោងរវាងការប្រើម្ដងៗ) បៀមក្នុងមាត់រហូតដល់ឱសថរលាយអស់ ដោយមិនត្រូវបំបែក ឬ លេប ឬ ជញ្ជក់ខ្លាំងៗនោះទេ។ ជាទូទៅ រយៈពេលប្រើប្រាស់គឺ14ថ្ងៃ ប៉ុន្តែ ប្រសិនបើប្រើ7ថ្ងៃហើយ រោគសញ្ញាមិនធូរស្បើយទេ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះនិងប្ដូរទៅការព្យាបាលផ្សេៗទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំសុលក្នុងទ្វារមាស និង ថ្នាំលាប:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ក្រហាយ ក្ដៅ ឈឺ ។ល។
ករណីថ្នាំបៀម:
ផលរំខានរួមមាន ក្អួតចង្អោរ ឈឺពោះ ស្ងួតឬឈឺក្នុងមាត់ ក្រហាយក្នុងមាត់ រមាស់ ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំបៀម:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថTacrolimus hydrate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTacrolimusកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំសុលក្នុងទ្វារមាស និង ថ្នាំលាប:
・ស្ត្រីមានផ្ទៃពោះ(ក្រោម3ខែ)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
ករណីថ្នាំបៀម:
・ស្ត្រីមានផ្ទៃពោះ(ក្រោម3ខែ)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំបៀម:
・មិនត្រូវខាំបំបែក ឬ លេបឱសថនេះទេ ត្រូវបៀមទុកនៅក្នុងមាត់រហូតដល់ឱសថរលាយអស់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទImidazole antifungal ដោយមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងភ្នាសកោសិកានិងភ្នាសណ្វៃយ៉ូនៃកោសិកាមេរោគផ្សិតធ្វើអោយភ្នាសមានលក្ខណៈប្រែប្រួល ហើយកោសិការបស់មេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp