Clotiazepam

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញាប៉ះពាល់រាងកាយ (ជំងឺទាក់ទងនឹងក្រពះពោះវៀន ជំងឺទាក់ទងនឹងប្រព័ន្ធរបត់ឈាម) និង រោគសញ្ញាប៉ះពាល់ស្មារតី (អារម្មណ៏មិនស្ងប់ ភ័យ បាក់ទឹកចិត្ត គេងមិនលក់ ។ល។) ដែលកើតមាននៅក្នុងជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease)

      - អាការៈវិលមុខ ចុកស្មា បាត់បង់ចំណង់អាហារ ដែលកើតមាននៅក្នុងជំងឺអតុល្យភាពប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Dysautonomia)

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 15~30mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ ត្រូវលេបក្នុងកម្រិត 10~15mg នៅមុនពេលចូលគេងឬមុនពេលវះកាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

    • ផលរំខាន

      ងងុយគេង វិលមុខ ឈឺក្បាល ពិបាកដើរ អារម្មណ៍សប្បាយខុសប្រក្រតី សម្ពាធឈាមចុះទាប ប៉ះពាល់មុខងារថ្លើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាប្រភេទឱសថដែលប្រសិទ្ធិភាពមានរយៈពេលខ្លី។

      ・សកម្មភាពឱសថនេះមានរយៈពេលខ្លី ដូច្នេះ នៅពេលឈប់ប្រើឱសថនេះភ្លាមៗបន្ទាប់ពីប្រើជាប្រចាំ វាអាចធ្វើអោយអាការៈនៃការកើតមានអារម្មណ៍មិនស្ងប់របស់អ្នកជំងឺកាន់តែខ្លាំងក្លា។

    • សកម្មភាពឱសថ

      អារម្មណ៍មិនស្ងប់កើតឡើងដោយសារសកម្មភាពនៃសរសៃប្រសាទនៅក្នុងLimbic systemនៃខួរក្បាលកើនឡើងខ្ពស់។ ឱសថនេះមានសកម្មភាពជម្រុញការបញ្ចេញសារធាតុGABAដែលជាសារធាតុទប់ស្កាត់ការកើនឡើងនៃសកម្មភាពសរសៃប្រសាទខាងលើ។

      ※GABA:γ-aminobutyric acid មានសកម្មភាពទប់ស្កាត់មុខងាររបស់សរសៃប្រសាទ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp