Cloperastine fendizoate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អក ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖

      ជំងឺផ្ដាសាយ ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺទងសួតរីក(Bronchiectasis) ជំងឺរបេងសួត ជំងឺមហារីកសួត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      កម្រិតប្រើប្រាស់ខាងក្រោមជាកម្រិតនៃសារធាតុCloperastine hydrochloride។

      - មនុស្សពេញវ័យ:លេប1ថ្ងៃ 30~60mg (ថ្នាំម្សៅ10%ត្រូវនឹង300~600mg) បែងចែកជា3ដងក្នុង1ថ្ងៃ។

      - កុមារអាយុក្រោម2ឆ្នាំ:លេប1ថ្ងៃ 7.5mg (ថ្នាំម្សៅ10%ត្រូវនឹង75mg) បែងចែកជា3ដងក្នុង1ថ្ងៃ។

      - កុមារអាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:លេប1ថ្ងៃ 7.5~15mg (ថ្នាំម្សៅ10%ត្រូវនឹង75~150mg) បែងចែកជា3ដងក្នុង1ថ្ងៃ។

      - កុមារអាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:លេប1ថ្ងៃ 15~30mg (ថ្នាំម្សៅ10%ត្រូវនឹង150~300mg) បែងចែកជា3ដងក្នុង1ថ្ងៃ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង ចង់ក្អួត បាត់បង់ចំណង់អាហារ ស្ងួតក។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធកណ្ដាលគ្រប់គ្រងប្រតិកម្មក្អកនៅក្នុងខួរក្បាល ដោយមានប្រសិទ្ធិភាពទប់ស្កាត់កុំអោយប្រតិកម្មក្អកកើតឡើង ទោះជាមានរំញោចក៏ដោយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp