Clonidine hydrochloride

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមគ្រប់ប្រភេទ (ជំងឺលើសសម្ពាធឈាមដែលមិនបណ្ដាលមកពីជំងឺផ្សេងទៀត ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម ។ល។)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង75~150μg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ លេប1ដង300μg 1ថ្ងៃ3ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ស្ងួតក ងងុយគេង វិលមុខ អស់កម្លាំង ហត់ ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឃើញរូបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិតប្រាកដ (រវើរវាយ)

      - ពិបាកផ្ដោតអារម្មណ៍គិត មិនស្គាល់ទីកន្លែងឬពេលវេលា (វង្វេងស្មារតី)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ គ្រឿងស្រវឹង - អាចបធ្វើអោយសកម្មភាពនៃសារធាតុទាំងនេះកើនឡើង។

      ・ឱសថប្រភេទBeta blockers - អាចធ្វើអោយមានអាការៈសម្ពាធឈាមឡើងខ្ពស់ខ្លាំងបន្ទាប់ពីឈប់ប្រើឱសថClonidine។ ដូច្នេះ ករណីត្រូវផ្អាកប្រើឱសថទាំងនេះ គួរឈប់ប្រើឱសថប្រភេទBeta blockersពីរទៅបីថ្ងៃជាមុនសិនមុននឹងឈប់ប្រើឱសថClonidine។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយប្រតិកម្មនៃចលនាសាច់ដុំមិនរហ័សរហួន ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។・ ម្យ៉ាងទៀត គ្រឿងស្រវឹងអាចធ្វើអោយផលរំខានបែបនេះងាយកើតឡើង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・មិនត្រូវផ្ដាច់ការប្រើឱសថនេះភ្លាមៗនោះទេ ព្រោះវាអាចបណ្ដាលអោយសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗនិងកើតមានអាការៈឈឺក្បាលជាដើម ដូច្នេះ ករណីត្រូវផ្ដាច់ការប្រើឱសថនេះ គួរអនុវត្តដោយបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ។

      ・ដោយសារឱសថនេះមិនធ្វើអោយបរិមាណឈាមច្របាច់ពីបេះដូងឬបរិមាណឈាមចូលក្នុងតម្រងនោមថយចុះនោះទេ គេអាចប្រើឱសថនេះចំពោះអ្នកជំងឺខ្សោយបេះដូងឬអ្នកជំងឺខ្សោយតម្រងនោមបាន។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលអាល់ហ្វា 2 (Alpha 2 receptor)នៅក្នុងខួរក្បាល ដើម្បីភ្ញោចគ្រឿងទទួលនេះ ធ្វើអោយប្រព័ន្ធសរសៃប្រសាទកាត់បន្ថយភាពតានតឹង ហើយសរសៃឈាមនៅក្នុងរាងកាយរីកធំ ធ្វើអោយសម្ពាធឈាមក៏ថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp