Clomipramine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)

      - អាការៈនោមដោយមិនដឹងខ្លួន (Enuresis ឬ Bedwetting)

      - រោគសញ្ញានៃជំងឺងងុយគេងខ្លាំងខុសប្រក្រតី (Narcolepsy)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ជំងឺឬអាការៈបាក់ទឹកចិត្ត(Depression):

      មនុស្សពេញវ័យ:លេប1ថ្ងៃ 50~100mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ 225mg។

      ・អាការៈនោមដោយមិនដឹងខ្លួន (Enuresis ឬ Bedwetting):

      - កុមារអាយុក្រោម6ឆ្នាំ:លេប1ថ្ងៃ 10~25mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារអាយុ6ឆ្នាំឡើងទៅ:លេប1ថ្ងៃ 20~50mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・រោគសញ្ញានៃជំងឺងងុយគេងខ្លាំងខុសប្រក្រតី (Narcolepsy):

      មនុស្សពេញវ័យ:លេប1ថ្ងៃ 10~75mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង25mg លាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%បរិមាណ 250~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល2~3ម៉ោង។ បន្ទាប់ពីនោះ បង្កើនកម្រិតប្រើបន្តិចម្ដងៗ ដោយអាចបង្កើនដល់1ដង75mg។ ឱសថនេះអាចបង្ហាញប្រសិទ្ធិភាពក្នុងអំឡុងពេល1សប្ដាហ៍នៃការប្រើប្រាស់ ដូច្នេះ ក្រោយអាការៈធូរស្បើយ ត្រូវប្ដូរទៅជាការប្រើប្រាស់ថ្នាំលេបវិញដោយយឺតៗ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទTricyclic antidepressants។

      ・អ្នកជំងឺស្ទះសរសៃឈាមបេះដូងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយ។​

      ・អ្នកដែលមានអាការៈស្ទះផ្លូវទឹកនោម (ជំងឺទាក់ទងនឹងក្រពេញប្រូស្តាត ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (ឱសថSelegiline hydrochloride ឱសថRasagiline mesilate) ឬ ស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីបញ្ឈប់ការប្រើឱសថទាំងនេះ។

      ・អ្នកដែលមានបណ្ដុំរោគសញ្ញាអូសបន្លាយQTនៃចង្វាក់បេះដូង(Long QT syndrome)។

    • ផលរំខាន

      ផលរំខានដោយសារសកម្មភាពប្រឆាំងកូលីនខ្លាំង (ស្ងួតក ទល់លាមក ពិបាកនោម) វិលមុខ ងងុយគេង បេះដូងលោតញាប់ ញ័រដៃជើង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថទាំងនេះមិនបង្ហាញប្រសិទ្ធិភាពភ្លាមៗនោះទេ ដោយត្រូវការរយៈពេលប្រហែល2សប្ដាហ៍។

      ・ហាមប្រើឱសថទាំងនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូង។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុន័រអាដ្រេណាលីន(Noradrenaline)និងសារធាតុសេរ៉ូតូនីន (Serotonin)ជាដើម ចូលទៅក្នុងកោសិកាសរសៃប្រសាទ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp