Clomifene citrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺគ្មានកូនដែលកើតឡើងដោយសារមានបញ្ហានៅក្នុងការបញ្ចេញមេជីវិតញីពីក្រពេញអូរវែរ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ចំពោះអ្នកជំងឺដែលមានបញ្ហាមិនមានការបញ្ចេញមេជីវិតញី មុននឹងសាកល្បងប្រើឱសថនេះនៅក្នុងការព្យាបាល ត្រូវធ្វើតេស្តGestagen Estrogen test ដើម្បីដឹងថាកើតមានការហូរឈាមដោយសារការថយចុះនៃការបញ្ចេញអរម៉ូនស្ត្រី និង លើកលែងករណីរាំងរដូវដោយសារបញ្ហាស្បូន ទើបចាប់ផ្ដើមលេបឱសថនេះ។

      នៅវដ្តទី1 លេបឱសថនេះ1ថ្ងៃ50mg រយៈពេល5ថ្ងៃ។ ករណីការលេបនៅវដ្ដទី1មិនបង្ហាញប្រសិទ្ធិភាពទេនោះ អាចបង្កើនកម្រិតដោយលេបឱសថនេះ1ថ្ងៃ100mg រយៈពេល5ថ្ងៃ។ កម្រិតអតិបរមាក្នុងការប្រើឱសថនេះគឺ1ថ្ងៃ100mg រយៈពេល5ថ្ងៃ។ ជាទូទៅ ក្រោយអនុវត្តបាន3វដ្ដហើយនៅតែមិនបង្ហាញប្រសិទ្ធិភាពព្យាបាលទេនោះ ត្រូវបញ្ឈប់ការប្រើឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・អ្នកដែលកំពុងមានអាការៈរីកធំនៃក្រពេញអូវែរ ដែលមិនមែនបណ្ដាលមកពីជំងឺមហារីកក្រពេញអូវែរឬជំងឺក្រពេញអូវែរពិបាកបញ្ចេញស៊ុត(Polycystic ovarian syndrome)។

      ・អ្នកដែលមានបញ្ហាថ្លើមឬជំងឺថ្លើម។

      ・ស្ត្រីមានផ្ទៃពោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺមិនបញ្ចេញមេជីវិតញី(Anovulation) និង មិនមានបំណងយកកូន។

    • ផលរំខាន

      ផលរំខានរួមមាន ស្រវាំងភ្នែក ឡើងកន្ទួលក្រហម អារម្មណ៍ឆាប់ប្រែប្រួល ឈឺក្បាល ស្ងួតក នោមច្រើន។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺផ្នែកខាងក្រោមនៃពោះ ហើមពោះ ចង់ក្អួត (រោគសញ្ញានៃការភ្ញោចក្រពេញអូវែរហួសហេតុ)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះមិនត្រូវប្រើប្រាស់ឱសថនេះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយស្រវាំងភ្នែក ដូច្នេះ អ្នកជំងឺមិនគួរបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះទេ។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយស្ត្រីមានផ្ទៃពោះកូនភ្លោះពីរឬបី។

      ・ជាទូទៅ ស្ត្រីត្រូវវាស់សីតុណ្ហភាពក្នុងខ្លួនរៀងរាល់ថ្ងៃ មុនចាប់ផ្តើមប្រើប្រាស់ឱសថនេះរយៈពេល1ខែ និង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ដើម្បីតាមដានអំពីការបញ្ចេញស៊ុតរបស់ក្រពេញអូវែរ និង ដើម្បីចៀសវាងការប្រើប្រាស់ឱសថនេះនៅក្នុងស្ថានភាពមានផ្ទៃពោះ។

    • សកម្មភាពឱសថ

      ឱសថមានសកម្មភាពភ្ញោចគ្រឿងទទួល(Receptor)នៃអរម៉ូនអេស្ត្រូជេន(Estrogen)នៅក្នុងខួរក្បាល ដើម្បីធ្វើអោយមានការបញ្ចេញអរម៉ូនGnRH។ ជាលទ្ធផល ក្រពេញPituitary glandត្រូវបានភ្ញោចដើម្បីបញ្ចេញអរម៉ូនFSHនិងLH ហើយអរម៉ូនទាំងនេះនឹងទៅភ្ញោចក្រពេញអូវែរដើម្បីបញ្ចេញស៊ុត(មេជីវិតញី)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp