Clofazimine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហង់សិន (Hansen's disease ឬ Leprosy)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺហង់សិនប្រភេទបាក់តេរីច្រើន (Multibacillary Hansen's disease ឬ Leprosy):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង50mg រៀងរាល់ថ្ងៃ ឬ លេបក្នុងកម្រិត200mg~300mg/សប្ដាហ៍ដោយបែងចែកជា2~3ដងក្នុង1សប្ដាហ៍។ ពិសារឱសថនេះក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ រយៈពេលនៃការប្រើឱសថនេះគឺយ៉ាងហោចណាស់2ឆ្នាំ គឺគួរតែប្រើរហូតដល់ការធ្វើតេស្តលើស្បែកបង្ហាញលទ្ធផលអវិជ្ជមាន។ ជាគោលការណ៍ ត្រូវប្រើឱសថនេះរួមជាមួយឱសថផ្សេងទៀត។
・ករណីជំងឺហង់សិនប្រភេទមានស្នាមក្រហមលើស្បែក (Erythema nodosum leprosum):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង100mg ក្រោយបរិភោគអាហាររួចភ្លាម រៀងរាល់ថ្ងៃ។ ករណីប្រតិកម្មLeprosy reactionមានលំនឹងហើយ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម3ដងក្នុង1សប្ដាហ៍។ រយៈពេលនៃការប្រើឱសថនេះគឺ3ខែចុះក្រោម។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp