Clofarabine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសប្រភេទទឹករងៃលក្ខណៈស្រួចស្រាវ(Acute lymphocytic leukemia) ដែលកើតឡើងវិញឬពិបាកព្យាបាល។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាទូទៅ ប្រើ1ថ្ងៃ1ដង52mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់2ម៉ោង។ ប្រើក្នុងកម្រិតនេះរយៈពេល5ថ្ងៃជាប់គ្នា រួចផ្អាកការប្រើប្រាស់រយៈពេលយ៉ាងហោចណាស់9ថ្ងៃ (1វដ្ដ)។ អនុវត្តបែបនេះ ម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន រោគសញ្ញាខ្វះឈាម ក្អួតចង្អោរ មិនឃ្លានអាហារ ឈឺក្បាល ក្ដៅខ្លួន។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ងាយហូរឈាម ឆាប់ហត់ ដកដង្ហើមដង្ហក់ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ក្ដៅខ្លួន រួយខ្លួន ពិបាកដកដង្ហើម ដកដង្ហើមដង្ហក់ (ជំងឺឆ្លងមេរោគលក្ខណៈធ្ងន់ធ្ងរ)

      - ដកដង្ហើមញាប់ សម្ពាធឈាមចុះទាប ទឹកដក់ក្នុងសួត (បណ្ដុំរោគសញ្ញាSystemic inflammatory response syndrome (SIRS) បណ្ដុំរោគសញ្ញាCapillary leak syndrome)

      - អស់កម្លាំង មិនឃ្លានអាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)

      - បរិមាណទឹកនោមថយចុះ ហើម (មុខងារតម្រងនោមចុះខ្សោយ)

      - បរិមាណទឹកនោមថយចុះ នោមលាយឈាម ស្មារតីដឹងខ្លួនថយចុះ សាច់ដុំកន្ត្រាក់ (រោគសញ្ញាTumor lysis syndrome)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ប៉ះពាល់មុខងារបេះដូង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីដែលស្ថិតក្នុងវ័យអាចមានផ្ទៃពោះ គួរចៀសវាងការមានផ្ទៃពោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះទទួលប្រតិកម្មពីអង់ស៊ីមDeoxycytidine kinaseដើម្បីបំលែងទៅជាម៉ូលេគុលClofarabine triphosphate ដែលមានឥទ្ធិពលរារាំងសកម្មភាពអង់ស៊ីមDNA polymerase α នៅក្នុងដំណើរការសំយោគDNAរបស់កោសិកាមហារីក។ ម្យ៉ាងទៀត ឱសថនេះក៏រារាំងសកម្មភាពអង់ស៊ីមRibonucleotide reductase ធ្វើអោយបរិមាណនៃDeoxyribonucleotide triphosphateថយចុះច្រើនពីក្នុងកោសិកា ជាលទ្ធផលធ្វើអោយអាក់ខានដល់ដំណើរការសំយោគDNA។

      Clofarabineក៏មានសកម្មភាពទៅលើមីតូកុងទ្រី(Mitochondrion) ដើម្បីបញ្ចប់ជីវិតកោសិកា(Apotosis) ដោយមានការចូលរួមពីCytochrome C និងសារធាតុមួយចំនួនផ្សេងទៀត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp