Clenbuterol hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុង ជំងឺហឺត(Bronchial asthma), ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ, និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)

      - បំបាត់អាការៈលេចនោមពិបាកគ្រប់គ្រង ដែលកើតមាននៅក្នុងជំងឺលេចនោមនៅពេលទទួលសម្ពាធមកលើពោះ(Stress urinary incontinence, SUI)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺហឺត(Bronchial asthma), ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ, និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema):

      - មនុស្សពេញវ័យ:លេប1ដង20μg 1ថ្ងៃ2ដង ពេលព្រឹកនិងមុនពេលចូលគេង។ សម្រាប់ការប្រើនៅពេលមានអាការៈ លេប1ដង20μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីកើតមានអាការៈញឹកញាប់ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

      - កុមារអាយុ5ឆ្នាំឡើងទៅ:លេប1ដង0.3μg/kg 1ថ្ងៃ2ដង ពេលព្រឹកនិងមុនពេលចូលគេង។ សម្រាប់ការប្រើនៅពេលមានអាការៈ លេប1ដង0.3μg/kg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីកើតមានអាការៈញឹកញាប់ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

      ・ករណីជំងឺលេចនោមនៅពេលទទួលសម្ពាធមកលើពោះ(Stress urinary incontinence, SUI):

      មនុស្សពេញវ័យ:លេប1ដង20μg 1ថ្ងៃ2ដង ពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ60μg។

    • ហាមប្រើ

      ・អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពស្ទះផ្លូវតម្រងនោមផ្នែកខាងក្រោម។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ឈឺក្បាល ចង់ក្អួត បេះដូងលោតញាប់ ចង្វាក់បេះដូងលោតលឿន ញ័រដៃជើង រឹងសាច់ដុំ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ចង្វាក់បេះដូងខុសប្រក្រតី អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ពឹកដៃជើង (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី ឬ បេះដូងឈប់ដើរ។

      ・ឱសថប្រភេទXanthine (Theophylline, Aminophylline hydrate, Diprophylline ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone, Hydrocortisone ជាដើម), ឱសថបញ្ចុះទឹកនោម(Trichlormethiazide, Furosemide, Acetazolamide ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញសារធាតុហ៊ីស្តាមីន(Histamine)ដែលជាសារធាតុបង្កជារោគប្រតិកម្មផ្សេងៗ។ ក្រៅពីនេះ ឱសថនេះមានប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំនៅក្នុងប្លោកនោម ធ្វើអោយប្លោកនោមអាចផ្ទុកទឹកនោមបានច្រើនជាងមុន ប៉ុន្តែវានឹងជម្រុញការកន្ត្រាក់នៃសាច់ដុំខ្ជិបនៅបង្ហួរនោម ធ្វើអោយអាចទប់ស្កាត់អាការៈលេចនោមដែលពិបាកគ្រប់គ្រង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp