Clemastine fumarate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺស្បែកប្រភេទរោគប្រតិកម្ម(Allergy) (កន្ទាលត្រអាក រលាកស្បែក រមាស់ស្បែក)

      - ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម(Allergic rhinitis)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប (ថ្នាំគ្រាប់ ថ្នាំម្សៅ0.1% ថ្នាំម្សៅ1% ថ្នាំទឹក0.01%):

      - មនុស្សពេញវ័យ: លេបក្នុងកម្រិត1ថ្ងៃ2mg (ថ្នាំម្សៅ0.1% ត្រូវនឹង2g និង ថ្នាំម្សៅ1%ត្រូវនឹង0.2g និង ថ្នាំទឹក0.01%ត្រូវនឹង20mL) ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ: ចំពោះថ្នាំទឹក0.01% (សារធាតុឱសថ0.1mg/1mL) ខាងក្រោមជាកម្រិតប្រើប្រាស់ក្នុង1ថ្ងៃសម្រាប់កុមារ ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។

      + កុមារអាយុ 1ឆ្នាំ~ក្រោម3ឆ្នាំ: 4mL

      + កុមារអាយុ 3ឆ្នាំ~ក្រោម5ឆ្នាំ: 5mL

      + កុមារអាយុ 5ឆ្នាំ~ក្រោម8ឆ្នាំ: 7mL

      + កុមារអាយុ 8ឆ្នាំ~ក្រោម11ឆ្នាំ: 10mL

      + កុមារអាយុ 11ឆ្នាំ~ក្រោម15ឆ្នាំ: 13mL

      ករណីប្រើចំពោះទារកអាយុក្រោម1ឆ្នាំ ត្រូវកំណត់កម្រិតប្រើប្រាស់អោយបានសមស្របទៅតាមទម្ងន់ និង រោគសញ្ញាជាដើម។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)ប្រភេទបិទ(Angle‐closure glaucoma)។

      ・អ្នកដែលមានជំងឺស្ទះនៅផ្លូវនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។

      ・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀនលក្ខណៈរួមតូចចង្អៀត (Stenotic peptic ulcer) ឬ រោគសញ្ញានៃការស្ទះនៅផ្នែកចុងក្រពះ(Pylorus)ឬផ្នែកគល់ពោះវៀនតូច(Duodenum)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp