Cinacalcet hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺកើនឡើងខុសប្រក្រតីនៃមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Hyperparathyroidism) ចំពោះអ្នកជំងឺលាងឈាម

      - រោគសញ្ញានៃការកើនឡើងកាល់ស្យូមក្នុងឈាម (Hypercalcemia) ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺមហារីកក្រពេញប៉ារ៉ាទីរ៉ូអ៊ីត និង ជំងឺកើនឡើងខុសប្រក្រតីនៃមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតដែលគ្មានជំងឺផ្សេងជាដើមហេតុ ហើយដែលមិនអាចធ្វើការវះកាត់យកក្រពេញប៉ារ៉ាទីរ៉ូអ៊ីតចេញឬដែលរើឡើងវិញម្ដងទៀតក្រោយការវះកាត់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺកើនឡើងខុសប្រក្រតីនៃមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Hyperparathyroidism) ចំពោះអ្នកជំងឺលាងឈាម:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង25mg។ បន្ទាប់ពីនោះ អាចប្រើក្នុងកម្រិត1ថ្ងៃ1ដង25~75mg ទៅតាមកម្រិតនៃអរម៉ូនក្រពេញប៉ារ៉ាទីរ៉ូអ៊ីតនិងកម្រិតកាល់ស្យូមក្នុងឈាមរបស់អ្នកជំងឺ។ ករណីមិនឃើញមានភាពល្អប្រសើរឡើងនៃកម្រិតអរម៉ូនក្រពេញប៉ារ៉ាទីរ៉ូអ៊ីតនោះទេ អាចលេបក្នុងកម្រិត1ដង100mgដែលជាកម្រិតអតិបរមា។ ករណីបង្កើនកម្រិតឱសថ ត្រូវបង្កើនម្ដង25mg ដោយទុកគម្លាតរយៈពេលយ៉ាងហោចណាស់3សប្ដាហ៍រវាងការបង្កើនកម្រិតឱសថម្ដងៗ។

      ・ករណីរោគសញ្ញានៃការកើនឡើងកាល់ស្យូមក្នុងឈាម (Hypercalcemia) ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺមហារីកក្រពេញប៉ារ៉ាទីរ៉ូអ៊ីត និង ជំងឺកើនឡើងខុសប្រក្រតីនៃមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតដែលគ្មានជំងឺផ្សេងជាដើមហេតុ ហើយដែលមិនអាចធ្វើការវះកាត់យកក្រពេញប៉ារ៉ាទីរ៉ូអ៊ីតចេញឬដែលរើឡើងវិញម្ដងទៀតក្រោយការវះកាត់:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ដង25mg 1ថ្ងៃ2ដង។ បន្ទាប់ពីនោះ អាចប្រើក្នុងកម្រិត1ថ្ងៃ1ដង25~75mg 1ថ្ងៃ2ដង ទៅតាមកម្រិតកាល់ស្យូមក្នុងឈាមរបស់អ្នកជំងឺ។ ករណីបង្កើនកម្រិតឱសថ ត្រូវបង្កើនម្ដង25mg ដោយទុកគម្លាតរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍រវាងការបង្កើនកម្រិតឱសថម្ដងៗ។ ករណីមិនឃើញមានភាពល្អប្រសើរឡើងនៃកម្រិតកាល់ស្យូមក្នុងឈាមនោះទេ អាចបង្កើនកម្រិតដល់1ដង75mg 1ថ្ងៃ3~4ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      កម្រិតកាល់ស្យូមក្នុងឈាមចុះទាបហួសហេតុ QTអូសបន្លាយ បេះដូងលោតញាប់ ហូរឈាមនៅក្រពះពោះវៀន ចង់ក្អួត។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវពិសារឱសថនេះនៅម៉ោងដូចគ្នាជារៀងរាល់ថ្ងៃ។ គេប្រើឱសថនេះនៅពេលកំហាប់កាល់ស្យូមក្នុងឈាមមានកម្រិតចាប់ពី9.0mg/dLឡើងទៅ។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការបញ្ចេញអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)ហួសហេតុ ដើម្បីបញ្ចុះកម្រិតកាល់ស្យូមនៅក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp