Cilostazol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញានៃការត្បៀតសរសៃឈាម រួមមាន ការកើតមានដំបៅ អាការៈឈឺចាប់ ត្រជាក់ ជាដើមដែលបណ្ដាលមកពីការស្ទះសរសៃឈាមអាកទែររ៉ាំរ៉ៃ។
- បង្ការការកើតឡើងវិញនៃអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល(លើកលែងជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលដោយសារកំណកឈាមពីបេះដូង)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង100mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) អាការៈហូរឈាមក្នុងក្បាល ហូរឈាមក្នុងក្រពះឬពោះវៀន ហូរឈាមតាមប្រព័ន្ធតម្រងនោម ក្អកឈាម ហូរឈាមក្នុងភ្នែក ជាដើម)។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្រ្តីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល ធ្ងន់ក្បាល ជីពចរញាប់ ឈឺពោះ ក្អួតចង្អោរ វិលមុខ បេះដូងលោតញាប់ រាករូស ឡើងកន្ទួលក្រហម អាការៈខ្វះឈាម ចង្វាក់បេះដូងខុសប្រក្រតី រមាស់ស្បែក កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ស្នាមក្រហមលើស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ហើមខ្លួន ថប់ទ្រូង ឈឺទ្រូង ដង្ហក់ បេះដូងលោតញាប់ (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure) ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង ជំងឺបញ្ហាចង្វាក់បេះដូង)
- ឈឺក្បាលខ្លាំងភ្លាមៗ ក្អួតចង្អោរ ស្ពឹកមួយចំហៀងខ្លួន (ហូរឈាមក្នុងក្បាល)
- លាមកពណ៌ខ្មៅ លាមកលាយឈាម ក្អួតឈាម ភ្នែកមើលមិនសូវច្បាស់ ឈឺសន្លាក់ (ហូរឈាមនៅក្រពះពោះវៀន ហូរឈាមនៅបាតភ្នែក)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ក្អក ពិបាកដកដង្ហើម ក្ដៅខ្លួន (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ឈឺបំពង់ក ឈឺក្បាល ធ្ងន់ក្បាល ហ៊ឹងត្រចៀក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាម)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក ឈាមក្រកក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)
- បរិមាណទឹកនោមថយចុះ ហើម (មុខងារតម្រងនោមចុះខ្សោយ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាម(Heparin, Warfarin, Enoxaparin sodium, Fondaparinux sodium, Dabigatran etexilate methanesulfonate ជាដើម), ឱសថដែលទប់ស្កាត់ប្រតិកម្មនៃការផ្ដុំប្លាកែត(Aspirin, Dipyridamole, Ticlopidine, Clopidogrel ជាដើម), ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម), ឱសថប្រភេទប្រូស្តាក្លង់ឌីនE1(Alprostadil, Limaprost alfadex ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម), ឱសថប្រឆាំងវីរុសHIVប្រភេទHIV Protease Inhibitor(Ritonavirជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថCimetidine, ឱសថDiltiazem hydrochloride, ទឹកផ្លែក្រូចថ្លុង) - អាចធ្វើអោយសកម្មភាពនៃCilostazolកើនឡើង។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2C19(Omeprazole ជាដើម) - អាចធ្វើអោយសកម្មភាពនៃCilostazolកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារក។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះរោគសញ្ញានៃជំងឺត្បៀតសរសៃឈាមក្នុងបេះដូង (ឈឺទ្រូង ជាដើម)ដែលអាចកើតមានឡើង។
・នៅក្នុងទឹកផ្លែក្រូចថ្លុងមានផ្ទុកសារធាតុដែលធ្វើអោយសកម្មភាពរបស់ឱសថនេះកើនឡើង បង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាទឹកផ្លែក្រូចថ្លុងជាមួយនិងឱសថនេះក្នុងពេលតែមួយ។
・ឱសថនេះនឹងធ្វើអោយឈាមក្រកក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការវះកាត់ឬការព្យាបាលធ្មេញជាដើម។ ម្យ៉ាងទៀត ត្រូវសង្កេតមើលរោគសញ្ញានៃការហូរឈាមខុសប្រក្រតីផ្សេងៗជាប្រចាំ។
・ដោយសារឱសថក៏មានសកម្មភាពពង្រីកសរសៃឈាមផងដែរ ដូច្នេះ អាចផ្ដល់ផលរំខានជាអាការៈឈឺក្បាល(5.7%)។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុត្រុំបុកសានA2 (Thromboxane A2) ដើម្បីបង្អាក់ប្រតិកម្មកកើតបណ្ដុំប្លាកែតបង្កជាកំណកឈាម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពប្រឆាំងសកម្មភាពរបស់ប្លាកែតនិងពង្រីកសរសៃឈាមដើម្បីសម្រួលចរន្តឈាម តាមរយៈការទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPDE3ដែលស្ថិតនៅក្នុងប្លាកែតនិងកោសិកាសាច់ដុំនៃសរសៃឈាមផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp