Cideferron
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺខ្វះឈាមលក្ខណៈHypochromic ដែលមិនមានជំងឺផ្សេងជាមូលហេតុ
- ជំងឺខ្វះឈាមដោយសារខ្វះជាតិដែក
- ជំងឺខ្វះឈាមដែលបណ្ដាលមកពីការហូរឈាមលក្ខណៈស្រួចស្រាវ
- ជំងឺខ្វះឈាមដែលបណ្ដាលមកពីការហូរឈាមលក្ខណៈរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើ1ថ្ងៃ 120.2~240.4mg (ជាតិដែក 50~100mg) ដោយផ្ទាល់ឬ លាយជាមួយសេរ៉ូមគ្លុយកូស5~20%ឬសេរ៉ូមហ្វ្រុកតូស5~20%បរិមាណ 10~20mL រួចចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេល2~3នាទី។ ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន ប្រើដោយលាយនៅក្នុងសេរ៉ូមគ្លុយកូស5%ឬសេរ៉ូមហ្វ្រុកតូស5%ឬសូលុយស្យុងឡាក់តាតរីងហ្កឺ(Lactated Ringer solution)បរិមាណ 200~300mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។
អាចកំណត់កម្រិតប្រើប្រាស់ទៅតាមរូបមន្ត(1)ឬ(2)ខាងក្រោម:
(1) កម្រិតជាតិដែកត្រូវប្រើ (mg) = [2.7 (15 - បរិមាណHbមុនការព្យាបាលg/dL) + 17] x ទម្ងន់(kg)
(2) កម្រិតជាតិដែកត្រូវប្រើ (mg) = [0.4 (100 - កម្រិតHbមុនការព្យាបាល%Sahli) + 17] x ទម្ងន់(kg)
-
ហាមប្រើ
・អ្នកដែលមិនកំពុងស្ថិតនៅក្នុងស្ថានភាពខ្វះជាតិដែកសម្រាប់រាងកាយ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
-
ផលរំខាន
អាការៈប្រតិកម្មធ្ងន់ធ្ងរអាណាហ្វីឡាក់ស៊ីស(Anaphylactic shock) ឈឺក្បាល ឈឺសាច់ដុំ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើលាយជាមួយឱសថផ្សេងទៀត អាចធ្វើអោយpHប្រែប្រួល និង សារធាតុឱសថក៏ប្រែប្រួលផងដែរ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ។
-
សកម្មភាពឱសថ
បំពេញកង្វះជាតិដែក ដើម្បីជម្រុញការផលិតគ្រាប់ឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp