Ciclosporin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ប្រតិកម្មបដិសេធ(Rejection reaction)នៅក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គ (តម្រងនោម ថ្លើម បេះដូង សួត លំពែង ពោះវៀនតូច ខួរឆ្អឹង)។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក10%:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ប្រតិកម្មបដិសេធ(Rejection reaction)នៅក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គ (តម្រងនោម ថ្លើម បេះដូង សួត លំពែង ខួរឆ្អឹង)។

      - ជំងឺBehcet's diseaseដែលមានរោគសញ្ញាភ្នែក

      - ជំងឺស្បែកPsoriasis vulgaris ដែលរោគសញ្ញាកន្ទួលលើស្បែកមានទំហំលើសពី30%នៃផ្ទៃរាងកាយទាំងមូល ឬ លក្ចណៈពិបាកព្យាបាល

      - ជំងឺស្បែកPustular psoriasis

      - ជំងឺស្បែកPsoriatic erythroderma

      - ជំងឺPsoriatic arthritis

      - ជំងឺខ្វះឈាមប្រភេទAplastic anemia លក្ខណៈធ្ងន់ធ្ងរ

      - ជំងឺPure red cell aplasia

      - បណ្ដុំរោគសញ្ញានេហ្រូតិច (Nephrotic syndrome) ដែលរើឡើងញឹកញាប់ ឬ ដែលស៊ាំទៅនឹងការព្យាបាលដោយប្រើឱសថស្តេរ៉ូអ៊ីត។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺភ្នែកSpring catarrh (ករណីថ្នាំប្រឆាំងរោគប្រតិកម្មមិនបង្ហាញប្រសិទ្ធិភាពគ្រប់គ្រាន់)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・ករណីការវះកាត់ផ្លាស់ប្ដូរសរីរាង្គតម្រងនោម បេះដូង សួត លំពែង ឬ ខួរឆ្អឹង:

      ចាប់ផ្ដើមប្រើចាប់ពី1ថ្ងៃមុនការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ក្នុងកម្រិត 1ថ្ងៃ 3~5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ គួរប្ដូរទៅប្រើឱសថនេះទម្រង់ជាថ្នាំលេបវិញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។

      ・ករណីការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម ឬ ពោះវៀនតូច:

      ចាប់ផ្ដើមប្រើចាប់ពី1ថ្ងៃមុនការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ក្នុងកម្រិត 1ថ្ងៃ 4~6mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ គួរប្ដូរទៅប្រើឱសថនេះទម្រង់ជាថ្នាំលេបវិញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។

      ករណីថ្នាំលេបទម្រង់ជាថ្នាំទឹក10%:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・ករណីការវះកាត់ផ្លាស់ប្ដូរសរីរាង្គតម្រងនោម:

      ចាប់ផ្ដើមប្រើចាប់ពី1ថ្ងៃមុនការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ក្នុងកម្រិត 1ថ្ងៃ 9~12mg/kg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ បន្ទាប់មក បន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗគឺបន្ថយម្ដង2mg/kg/ថ្ងៃ។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ4~6mg/kg ប៉ុន្តែ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម:

      ចាប់ផ្ដើមប្រើចាប់ពី1ថ្ងៃមុនការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ក្នុងកម្រិត 1ថ្ងៃ 14~16mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ បន្ទាប់មក បន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ5~10mg/kg ប៉ុន្តែ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីការវះកាត់ផ្លាស់ប្ដូរសរីរាង្គបេះដូង សួត ឬ លំពែង:

      ចាប់ផ្ដើមប្រើចាប់ពី1ថ្ងៃមុនការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ក្នុងកម្រិត 1ថ្ងៃ 10~15mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ បន្ទាប់មក បន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ2~6mg/kg ប៉ុន្តែ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីការវះកាត់ផ្លាស់ប្ដូរសរីរាង្គខួរឆ្អឹង:

      ចាប់ផ្ដើមប្រើចាប់ពី1ថ្ងៃមុនការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ក្នុងកម្រិត 1ថ្ងៃ 6~12mg/kg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ បន្តប្រើរយៈពេល3~6ខែ បន្ទាប់មក បន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗរហូតដល់អាចបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ករណីជំងឺBehcet's diseaseដែលមានរោគសញ្ញាភ្នែក:

      ចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ5mg/kg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ បន្ទាប់មក ប្រែប្រួលកម្រិតប្រើប្រាស់បន្តិចម្ដងៗគឺបង្កើនឬបន្ថយម្ដង1~2mg/kg/ថ្ងៃរៀងរាល់1ខែម្ដង។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ3~5mg/kg ប៉ុន្តែ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីជំងឺស្បែកPsoriasis:

      ប្រើ1ថ្ងៃ5mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ ក្រោយឃើញប្រសិទ្ធិភាពឱសថហើយ បន្ទាប់មក ចាប់ផ្ដើមបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗគឺបន្ថយម្ដង1mg/kg/ថ្ងៃរៀងរាល់1ខែម្ដង។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ3mg/kg ប៉ុន្តែ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ករណីជំងឺខ្វះឈាមប្រភេទAplastic anemia:

      ប្រើ1ថ្ងៃ6mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・បណ្ដុំរោគសញ្ញានេហ្រូតិច (Nephrotic syndrome):

      - ប្រភេទរើឡើងញឹកញាប់:

       + មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1.5mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

       + កុមារ:ប្រើ1ថ្ងៃ2.5mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      - ប្រភេទស៊ាំទៅនឹងការព្យាបាលដោយប្រើឱសថស្តេរ៉ូអ៊ីត:

       + មនុស្សពេញវ័យ:ប្រើ1ថ្ងៃ3mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

       + កុមារ:ប្រើ1ថ្ងៃ5mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ករណីថ្នាំបន្តក់ភ្នែក (0.1%):

      ជាទូទៅ ប្រើ1ដង1តំណក់ 1ថ្ងៃ3ដង។

    • ហាមប្រើ

      ករណីថ្នាំចាក់ និង ថ្នាំលេប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម ៖

      Tacrolimus (លើកលែងថ្នាំលាប), Pitavastatin, Rosuvastatin, Bosentan, Aliskiren, Asunaprevir, Vaniprevir, Grazoprevir, Pemafibrate។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថColchicine និងមានមុខងារតម្រងនោមឬថ្លើមខ្សោយ។

      ・មិនត្រូវទទួលវ៉ាក់សាំងប្រភេទរស់ (Live vaccine) នោះទេ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺNeuro-Behçet's disease។

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគនៅភ្នែក

    • ផលរំខាន

      ករណីថ្នាំចាក់ និង ថ្នាំលេប:

      ផលរំខានរួមមាន ចង់ក្អួត រោមដុះច្រើន ញ័រដៃ ឈឺក្បាល វិលមុខ អញ្ចាញឡើងក្រាស់ សម្ពាធឈាមកើនឡើង អារម្មណ៍ក្ដៅក្នុងខ្លួន ឡើងកន្ទួលក្រហម ក្ដៅខ្លួន។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សាច់ដុំកន្ត្រាក់ឬប្រកាច់ ចក្ខុវិញាណមានបញ្ហា បាត់បង់ស្មារតី (ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល រួមមាន ជំងឺPosterior reversible encephalopathy syndrome, រោគសញ្ញានៃការប៉ះពាល់ខួរក្បាលដោយសារការកើនឡើងសម្ពាធឈាម)

      - ឈឺផ្នែកខាងលើនៃពោះខ្លាំង ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែងស្រួចស្រាវ)

      - ងាយហូរឈាម អស់កម្លាំង ហើម (ជំងឺThrombotic thrombocytopenic purpura(TTP), ជំងឺHemolytic uremic syndrome(HUS) ជំងឺខ្វះឈាមប្រភេទHemolytic anemia រោគសញ្ញានៃការថយចុះចំនួនប្លាកែត)

      - ឈឺនិងស្ពឹកសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ហើមកូនកណ្ដុរ ក្ដៅខ្លួន បាត់បង់ចំណង់អាហារ (មហារីកប្រព័ន្ធទឹករងៃ(Malignant lymphoma) មហារីកស្បែក ជំងឺទាក់ទងនឹងប្រព័ន្ធទឹករងៃ)។

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន ក្រហាយភ្នែក រមាស់ភ្នែក ហូរទឹកភ្នែក រលាកភ្នែកដោយសារឆ្លងមេរោគ ។ល។

    • អន្តរប្រតិកម្ម

      ករណីថ្នាំចាក់ និង ថ្នាំលេប:

      ・វ៉ាក់សាំងរស់(Live vaccine) - ក្នុងអំឡុងពេលប្រើឱសថនេះ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺមានការធ្លាក់ចុះ ដែលមិនអាចទប់ទល់នឹងវ៉ាក់ស៊ាំងរស់បាននោះទេ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថTacrolimus (លើកលែងថ្នាំលាប) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថPitavastatin, Rosuvastatin, Bosentan, Aliskiren, Vaniprevir, Grazoprevir, Pemafibrate- អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថAsunaprevir - អាចធ្វើអោយប្រសិទ្ធិភាពនៃAsunaprevirថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ក្រៅពីនេះ នៅមានឱសថផ្សេងៗទៀតជាច្រើន ដែលអាចប្រើរួមជាមួយឱសថនេះបាន ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននិងប្រតិកម្មរវាងឱសថ។ ដូច្នេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំចាក់ និង ថ្នាំលេប:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំបន្តក់ភ្នែក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំចាក់ និង ថ្នាំលេប:

      ・ជាទូទៅ គេកំណត់កម្រិតប្រើប្រាស់នៃឱសថនេះទៅតាមទម្ងន់របស់អ្នកជំងឺ។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ប្រព័ន្ធភាពស៊ាំមានការធ្លាក់ចុះ ធ្វើអោយអ្នកជំងឺងាយនឹងឆ្លងមេរោគ ដូច្នេះ អ្នកជំងឺគួរអនុវត្តការលាងដៃ ការខ្ពុរមាត់ ការដុសធ្មេញ ជាដើម ដើម្បីរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន។

      ・សារធាតុនៅក្នុងផ្លែក្រូចថ្លុង និង អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort អាចធ្វើអោយប្រសិទ្ធិភាពឱសថប្រែប្រួល ដូច្នេះ គួរចៀសវាងបរិភោគអាហារទាំងនេះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់កោសិកាHelper T Cellsនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp