Cibenzoline succinate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Tachyarrhythmia) ករណីមិនអាចប្រើឱសថផ្សេងទៀតបានឬមិនមានប្រសិទ្ធិភាព។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Tachyarrhythmia)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ300mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ450mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង1.4mg/kg ចាក់ក្នុងសរសៃវ៉ែនយឺតៗរយៈពេល2~5នាទី ក្រោមការតាមដានបម្រែបម្រួលនៃសម្ពាធឈាមនិងចង្វាក់បេះដូង(ECG)។ អាចប្រើដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូង(ជំងឺAtrioventricular block ជំងឺSinoatrial block)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។

      ・អ្នកដែលទទួលការលាងឈាមជាប្រចាំ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ (Closed-angle glaucoma)។

      ・អ្នកដែលងាយកើតអាការៈមិនបញ្ចេញទឹកនោម។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថVardenafil hydrochloride ឱសថMoxifloxacin hydrochloride ឱសថToremifene citrate ឱសថFingolimod hydrochloride ឱសថEliglustat tartrate។

    • ផលរំខាន

      ដោយសារឱសថនេះមានសកម្មភាពប្រឆាំងកូលីន វាផ្ដល់ផលរំខានជាញឹកញាប់ ដូចជា ស្ងួតក ពិបាកបញ្ចេញទឹកនោម។ ក្រៅពីនេះ នៅមានផលរំខានដូចជា រោគសញ្ញាក្រពះពោះវៀន សម្ពាធឈាមចុះទាប វិលមុខ ស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block)។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើជាជម្រើសទីមួយនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular)និងផ្នែកខាងលើនោះ(Supraventricular)ផងដែរ។ ម្យ៉ាងទៀត ក៏ប្រើចំពោះអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)នៃរោគសញ្ញាWPW។

      ・សម្រាប់ឱសថCibenzoline succinate ចាំបាច់ត្រូវបន្ថយកម្រិតប្រើប្រាស់ចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយ។

    • សកម្មភាពឱសថ

      មានសកម្មភាពទៅលើសាច់ដុំនៃថតលើនិងថតក្រោមនៃបេះដូង។ ឱសថនេះទប់ស្កាត់គ្រឿងចម្លងសូដ្យូម(Na channel)ចូលទៅក្នុងកោសិកានៃសាច់ដុំបេះដូង ព្រមទាំងបន្ថយល្បឿននៃការបញ្ជូនសញ្ញាភ្ញោច(ប៉ូតង់ស្យែលសកម្ម) និងអូសបន្លាយរយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp