Choriogonadotropin alfa

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ភ្ញោចក្រពេញអូវែរនិងការកកើតអង្គលឿង ដើម្បីជាជំនួយនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធបន្តពូជ

      - ជម្រុញអោយមានការបញ្ចេញមេជីវិតញីនិងការកកើតអង្គលឿង(Corpus luteum) ចំពោះអ្នកដែលមានបញ្ហានៃប្រព័ន្ធពីផ្នែកHypothalamusទៅក្រពេញPituitary ដែលធ្វើអោយគ្មានការបញ្ចេញមេជីវិតញីឬមានការបញ្ចេញតិច។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាទូទៅ ប្រើតែ1ដង ក្នុងកម្រិត 250 μg ដោយចាក់ក្រោមស្បែក។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺមហារីកនៅផ្នែកHypothalamusឬក្រពេញPituitaryនៃខួរក្បាល។

      ・អ្នកដែលមានជំងឺក្រពេញអូវែររីកធំឬជំងឺខ្ទុះក្នុងក្រពេញអូវែរដែលមិនដឹងអំពីមូលហេតុច្បាស់លាស់។

      ・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។

      ・អ្នកដែលកំពុងឬសង្ស័យថាមានជំងឺមហារីកក្រពេញអូវែរ ឬ ជំងឺមហារីកស្បូន ឬ ជំងឺមហារីកសុដន់។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានជំងឺលក្ខណៈស្ទះកំណកឈាម (Thromboembolism) និង កំពុងមានរោគសញ្ញាផ្សេងៗ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្ងន់ធ្ងរនៃឱសថនេះដែលធ្វើអោយកើតមានបណ្ដុំរោគសញ្ញាដោយសារភ្ញោចក្រពេញអូវែរហួសហេតុ(Ovarian hyperstimulation syndrome, OHSS) ដែលរួមមានរោគសញ្ញាស្ទះកំណកឈាម (Thromboembolism)លក្ខណៈធ្ងន់ធ្ងរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp