Chlormadinone acetate + Mestranol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding)

      - អាការៈរាំងរដូវ

      - បរិមាណឈាមរដូវមានលក្ខណៈខុសប្រក្រតី (តិចពេកឬច្រើនពេក)

      - វដ្ដរដូវមានលក្ខណៈខុសប្រក្រតី (ការមករដូវមានលក្ខណៈយឺតពេកឬឆាប់ពេក)

      - អាការៈឈឺចាប់ពេលមករដូវ

      - ជំងឺគ្មានកូនដែលបណ្ដាលមកពីខ្សោយមុខងារក្រពេញអូវែរ

      - ប្រើដើម្បីផ្លាស់ប្ដូរវដ្ដរដូវ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ឱសថ1គ្រាប់មានផ្ទុក សារធាតុChlormadinone acetate 2mg និង សារធាតុMestranol 0.05mg។

      ・ករណីប្រើចំពោះអាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding) និង អាការៈរាំងរដូវ:

      ជាទូទៅ លេប1ថ្ងៃ1~2គ្រាប់ រយៈពេល7~10ថ្ងៃជាប់ៗគ្នា។

      ・ករណីប្រើចំពោះ អាការៈបរិមាណឈាមរដូវមានលក្ខណៈខុសប្រក្រតី (តិចពេកឬច្រើនពេក) វដ្ដរដូវមានលក្ខណៈខុសប្រក្រតី (ការមករដូវមានលក្ខណៈយឺតពេកឬឆាប់ពេក) និង អាការៈឈឺចាប់ពេលមករដូវ:

      ជាទូទៅ លេប1ថ្ងៃ1គ្រាប់ ចាប់ផ្ដើមពីថ្ងៃទី5នៃការមករដូវ ដោយលេបរយៈពេលប្រមាណ3សប្ដាហ៍ជាប់ៗគ្នា។

      ・ករណីប្រើចំពោះជំងឺគ្មានកូនដែលបណ្ដាលមកពីខ្សោយមុខងារក្រពេញអូវែរ:

      ជាទូទៅ លេប1ថ្ងៃ1គ្រាប់ ចាប់ផ្ដើមពីថ្ងៃទី5នៃការមករដូវ ដោយលេបរយៈពេលប្រមាណ3សប្ដាហ៍ជាប់ៗគ្នា។ ស្ត្រីអាចរំពឹងថានឹងចាប់ផ្ដើមមានផ្ទៃពោះនៅវដ្ដរដូវបន្ទាប់។

      ・ករណីប្រើដើម្បីផ្លាស់ប្ដូរវដ្ដរដូវ:

      - ដើម្បីពង្រួញវដ្ដរដូវមកឆាប់ជាងធម្មតា: ជាទូទៅ លេប1ថ្ងៃ1~2គ្រាប់ ចាប់ផ្ដើមពីថ្ងៃទី5នៃការមករដូវ ដោយលេបរយៈពេល5ថ្ងៃជាប់ៗគ្នា។

      - ដើម្បីពន្យារវដ្ដរដូវអោយយឺតជាងធម្មតា: ជាទូទៅ លេប1ថ្ងៃ1គ្រាប់ ចាប់ផ្ដើមលេបពី3ថ្ងៃមុនថ្ងៃត្រូវមករដូវ រហូតដល់ថ្ងៃដែលចង់អោយមករដូវវិញ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism)។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងមានជំងឺលើសជាតិខ្លាញ់ក្នុងឈាម(Dyslipidemia)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp