Chlormadinone acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺរាំងរដូវ
- ជំងឺវដ្តរដូវខុសប្រក្រតី(រដ្ដរដូវខ្លីពេកឬវែងពេក)
- ជំងឺបរិមាណឈាមរដូវខុសប្រក្រតី(តិចពេកឬច្រើនពេក)
- អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ
- ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន
- ជំងឺខ្សោយមុខងារក្រពេញអូវែរ
- ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង
- ជំងឺក្រពេញប្រូស្តាតរីកធំ
- ជំងឺមហារីកក្រពេញប្រូស្តាត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងស្ត្រីផ្សេងៗ:
មនុស្សពេញវ័យ:លេប1ថ្ងៃ2~12mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។
・ករណីប្រើនៅក្នុងការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ និង ជំងឺមហារីកក្រពេញប្រូស្តាត:
<ប្រភេទសកម្មភាពឱសថមានរយៈពេលធម្មតា>
ចំពោះជំងឺក្រពេញប្រូស្តាតរីកធំ លេប1ដង25mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ ចំពោះជំងឺមហារីកក្រពេញប្រូស្តាត លេប1ដង50mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។
<ប្រភេទបញ្ចេញសារធាតុឱសថយឺតៗ(L)>:
ចំពោះជំងឺក្រពេញប្រូស្តាតរីកធំ លេប1ថ្ងៃ1ដង 50mg ក្រោយបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលមានជំងឺថ្លើមឬបញ្ហាថ្លើមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ហើម កើនទម្ងន់ មិនស្រួលក្នុងក្រពះ ឡើងដោះ អសមត្ថភាពផ្លូវភេទ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន ហើមខ្លួន ពិបាកដកដង្ហើម ឆាប់ហត់ (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))
- ឈឺនិងហើមជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis))
- រួយខ្លួន បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា រលាកថ្លើម ខាន់លឿង)
- រួយខ្លួន ស្រកទម្ងន់ ស្ងួតក (កម្រិតជាតិស្ករក្នុងឈាមកើនឡើង ជំងឺទឹកនោមផ្អែម)។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវពន្យល់ប្រាប់អ្នកជំងឺអំពីហានិភ័យនៃការរីកក្រពេញប្រូស្តាតឡើងវិញ ប្រសិនបើបញ្ឈប់ការប្រើប្រាស់ឱសថនេះ ដូច្នេះ គួរប្រើប្រាស់ឱសថនេះរយៈពេលវែង ឬ ចាប់ផ្ដើមប្រើឱសថសាជាថ្មីនៅពេលក្រពេញប្រូស្តាតរីកធំឡើងវិញ។
・ករណីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត(Prostate cancer) ចំពោះអ្នកជំងឺដែលមានការរីករាលដាលនៃកោសិកាមហារីកទៅផ្នែកផ្សេងតៀតនៃរាងកាយ គេប្រើឱសថនេះក្នុងករណីពិបាកព្យាបាលដោយវិធីព្យាបាលផ្សេងទៀតប៉ុណ្ណោះ។
-
សកម្មភាពឱសថ
・ឱសថនេះជាអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone)ដែលត្រូវបានសំយោគឡើង និងដើម្បីបំពេញសកម្មភាពរបស់អរម៉ូនស្ត្រីប្រូជេស្តេរ៉ូនដែលខ្វះឬមិនមានតុល្យភាពនៅក្នុងរាងកាយ។
ឱសថនេះធ្វើសកម្មភាពដោយភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៅក្នុងកោសិកាដើម្បីផ្លាស់ប្ដូរទម្រង់ម៉ូលេគុល និងបន្តភ្ជាប់ទៅនឹងDNAនៅក្នុងកោសិកានោះ ដើម្បីផលិតប្រូតេអ៊ីនចាំបាច់មួយចំនួននៅក្នុងការបង្ហាញប្រសិទ្ធិភាពព្យាបាល។
・ឱសថនេះមានប្រសិទ្ធិភាពប្រឆាំងនឹងសកម្មភាពរបស់អរម៉ូបុរសអាន់ដ្រូជេន(Anti-androgen) ដើម្បីបង្រួមទំហំនៃក្រពេញប្រូស្តាតដែលរីកធំ និង ទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីក។
・ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អរម៉ូនបុរសAndrogen (រួមមាន Testosterone ជាដើម) តាមរបៀបដូចខាងក្រោម៖
- ទប់ស្កាត់ការចូលនៃអរម៉ូនTestosteroneទៅក្នុងក្រពេញប្រូស្តាត
- ទប់ស្កាត់ការភ្ជាប់នៃ 5α-Dihydrotestosteroneទៅនឹងគ្រឿងទទួល
- ទប់ស្កាត់ការបង្កើតអរម៉ូនTestosteroneនៅក្នុងពងស្វាស។
អរម៉ូនបុរសត្រូវបានគេរកឃើញថាមានឥទ្ធិពលជម្រុញការកើនឡើងនៃកោសិកាក្រពេញប្រូស្តាត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp