Chlorhexidine hydrochloride + Diphenhydramine salicylate + Hydrocortisone acetate + Benzalkonium chloride concentrated solution 50
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈរលាកក្នុងមាត់ (ពងបែកក្នុងមាត់) (Aphthous stomatitis)
- អាការៈរលាកក្នុងមាត់ប្រភេទSolitary aphtha
- អាការៈដំបៅក្នុងមាត់ដោយសារការប៉ះទង្គិចរ៉ាំរ៉ៃ (Decubital ulcer)
- អាការៈរលាកជាលិកាជុំវិញធ្មេញនិងបរិវេណនោះ (Marginal periodontitis)។
-
កម្រិតប្រើប្រាស់
ថ្នាំលាបក្នុងមាត់:
នៅក្នុងឱសថនេះ1g រួមមាន សារធាតុChlorhexidine hydrochloride 3mg, សារធាតុDiphenhydramine salicylate 1mg, សារធាតុHydrocortisone acetate 5mg និង សារធាតុ Benzalkonium chloride concentrated solution50 0.4mg។
ប្រើដោយលាបក្នុងបរិមាណសមស្របនៅកន្លែងរលាក 1ថ្ងៃ3~4ដង។
-
ហាមប្រើ
・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគរបេង ឬ វីរុស ឬ លក្ខណៈកើតមានខ្ទុះ នៅក្នុងមាត់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទChlorhexidine។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp