Chloramphenicol + Fradiomycin sulfate + Prednisolone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ប្រភេទជំងឺរលាកស្បែកឬកន្ទួលរមាស់(រួមទាំងរលាកស្បែកដោយវិទ្យុសកម្ម រលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ជាដើម)។
-
កម្រិតប្រើប្រាស់
ថ្នាំលាប:
លាបដោយផ្ទាល់ឬលាបនៅលើស្បៃរួចគ្របពីលើកន្លែងដែលមានបញ្ហា 1ថ្ងៃ1ដងឬច្រើនជាងនេះ។
-
ហាមប្រើ
・អ្នកដែលកំពុងកើតមានជំងឺឆ្លងនៅស្បែកដោយសារបាក់តេរីដែលស៊ាំនឹងឬមិនទទួលឥទ្ធិពលពីឱសថFradiomycin និង ឱសថChloramphenicol។
・អ្នកដែលកំពុងមានជំងឺរបេងស្បែក ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឺអុតស្វាយ(Varicella) ជំងឺរើមហ្សូស្ទើ(Herpes zoster) ឬ ជំងឺVaccinia។
・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគផ្សិត (ជំងឺTinea ជំងឺCandidiasis ជាដើម)។
・អ្នកដែលកំពុងមានជំងឺរលាកត្រចៀកផ្នែកខាងក្រៅដែលមានកន្ទួលរមាស់ និង មានធ្លុះក្រដាសត្រចៀក។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឱសថBacitracin ឱសថChloramphenicol
・អ្នកដែលកំពុងមានអាការៈដំបៅលើស្បែក(លើកលែងជំងឺBehcet's disease) ឬ រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។
-
ផលរំខាន
ផលរំខានរួមមាន ជំងឺឆ្លងមេរោគផ្សិតឬវីរុសនៅលើស្បែក(ស្នាមក្រហម រមាស់) ក្រហាយស្បែក រលាកស្បែក កន្ទួលក្រហមលើស្បែក(រមាស់ ពងទឹក) ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីអាចកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើនឬប្រើនៅច្រើនកន្លែងក្នុងទំហំធំ។
-
ការប្រុងប្រយ័ត្នជាពិសេស
・សូមកុំប្រើឱសថនេះនៅពីក្រោមគ្រឿងសម្អាងឬក្រោយកោរពុកមាត់រួច។
-
សកម្មភាពឱសថ
・Chloramphenicol ជាឱសថប្រឆាំងបាក់តេរីប្រភេទក្លរ៉ាមហ្វេនីកូល(Chloramphenicol antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពសំយោគប្រូតេអ៊ីនរបស់បាក់តេរី ដើម្បីបន្ថយសកម្មភាពបង្កជំងឺរបស់បាក់តេរី។
・Fradiomycin sulfate ជាឱសថប្រឆាំងបាក់តេរីដែលមានសកម្មភាពរារាំងដំណើរការសំយោគប្រូតេអ៊ីននៅក្នុងកោសិកាបាក់តេរី
・Prednisolone ជាឱសថស្តេរ៉ូអ៊ីតដែលមានប្រសិទ្ធិភាពព្យាបាលការរលាក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp