Chloral hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・រំងាប់អារម្មណ៍ឬធ្វើអោយគេងលក់នៅពេលត្រូវធ្វើការពិនិត្យផ្សេងៗ

      ・បំបាត់អាការៈកន្ត្រាក់សាច់ដុំបន្តបន្ទាប់ (Status epilepticus) ករណីមិនអាចប្រើឱសថដែលចាក់តាមសរសៃវ៉ែនបាន។

    • កម្រិតប្រើប្រាស់

      ថ្នាំសុលតាមទ្វារធំ និង ថ្នាំចាក់បញ្ចូលតាមទ្វារធំ:

      កុមារ:ប្រើក្នុងកម្រិត30~50mg/kg បញ្ចូលទៅក្នុងចុងពោះវៀនធំតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ រោគសញ្ញានិងគោលដៅនៃការប្រើប្រាស់ ប៉ុន្តែ មិនត្រូវប្រើលើសពី 1.5g នោះទេ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថTriclofos sodium។

      ・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។

    • ផលរំខាន

      រាករូស បាត់បង់ចំណង់អាហារ ជីពចរដើរយឺត ការដកដង្ហើមមានលក្ខណៈយឺត ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលមធ្យម។

      ・សម្រាប់ថ្នាំសុលតាមទ្វារធំ ទោះជាថ្នាំនោះចេញមកក្រៅក្នុងរយៈពេល10នាទីក្រោយសុលហើយទម្រង់ថ្នាំនៅដដែលក៏ដោយ សារធាតុឱសថអាចនឹងត្រូវបានស្រូបចូលរាងកាយខ្លះហើយ ដូច្នេះ មិនគួរសុលថ្នាំថ្មីម្ដងទៀតនោះទេ។

    • សកម្មភាពឱសថ

      មានសកម្មភាពទៅលើCerebral cortexនៃខួរក្បាល ធ្វើអោយមានអារម្មណ៍ងងុយគេងនិងបន្ធូរការកន្ត្រាក់នៃសាច់ដុំ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp