Chenodeoxycholic acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការរំលាយក្រួសទឹកប្រមាត់ដែលកើតពីកូឡេស្តេរ៉ូល និង ដែលមិនទាន់រឹងនៅសម្បកខាងក្រៅ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ300~400mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។
-
ហាមប្រើ
・អ្នកដែលមានបញ្ហានៅផ្លូវទឹកប្រមាត់ឬក្រពេញលំពែងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺលក្ខណៈស្ទះនៅប្រព័ន្ធថ្លើមនិងផ្លូវទឹកប្រមាត់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
មិនមានផលរំខានជាបញ្ហាអ្វីទេ ប៉ុន្តែ អាចធ្វើអោយមានអាការៈរាករូស ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយពីព្យាបាលរយៈពេលកន្លះឆ្នាំនិង1ឆ្នាំ ត្រូវធ្វើរោគវិនិច្ឆ័យថាតើគួរបន្តការព្យាបាលទៀតដែរឬទេ ដោយផ្អែកលើការពិនិត្យដោយថតរូបភាព។ ជាទូទៅ ចាំបាច់ត្រូវបន្តការព្យាបាលរយៈពេលវែងពី1~2ឆ្នាំ។
・បន្ទាប់ពីក្រួសរលាយហើយ អាចមានករណីដែលកើតឡើងវិញម្ដងទៀត ដូច្នេះ គួរបន្តការប្រើប្រាស់ឱសថមួយរយៈពេលសិន និង ត្រូវពិនិត្យមុខងារថ្លើមជាទៀងទាត់។
-
សកម្មភាពឱសថ
ជម្រុញការបញ្ចេញទឹកប្រមាត់ ទប់ស្កាត់ការបញ្ចេញសារធាតុកូឡេស្តេរ៉ូលទៅក្នុងទឹកប្រមាត់ និង ទប់ស្កាត់កុំអោយសារធាតុកូឡេស្តេរ៉ូលភ្ជាប់គ្នា។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp