Cetrorelix acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការបញ្វេញមេជីវិតញី(ស៊ុត)ឆាប់រហ័សពេក ក្រោមស្ថានភាពសម្រួលការភ្ញោចក្រពេញអូវែរ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・វិធីចាក់តែម្ដងក្នុងកម្រិត3mg:
ប្រើក្នុងកម្រិត1ដង3mg ដោយចាក់ក្រោមស្បែកនៃពោះផ្នែកខាងមុខ នៅថ្ងៃទី6ឬទី7បន្ទាប់ពីចាប់ផ្ដើមភ្ញោចក្រពេញអូវែរ។ ក្នុងករណីដែលគេមិនអនុវត្តការជម្រុញការបញ្ចេញមេជីវិតញីក្នុងអំឡុងពេល5ថ្ងៃបន្ទាប់ពីការចាក់ឱសថនេះ ដោយសារមូលហេតុការលូតលាស់នៃមេជីវិតញីមិនទាន់គ្រប់គ្រាន់ជាដើម គេត្រូវប្រើឱសថនេះបន្ថែមទៀតក្នុងកម្រិត1ថ្ងៃ1ដង0.25mg ដោយចាក់ក្រោមស្បែកនៃពោះផ្នែកខាងមុខ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃដែលគេអនុវត្តការជម្រុញការបញ្ចេញមេជីវិតញី។
・វិធីចាក់ជាបន្តបន្ទាប់ក្នុងកម្រិត0.25mg:
ប្រើក្នុងកម្រិត1ថ្ងៃ1ដង0.25mg ដោយចាក់ក្រោមស្បែកនៃពោះផ្នែកខាងមុខ ចាប់ពីថ្ងៃទី6បន្ទាប់ពីភ្ញោចក្រពេញអូវែរ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃដែលគេអនុវត្តការជម្រុញការបញ្ចេញមេជីវិតញី។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទGnRHផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ស្ត្រីបំបៅដោះកូន។
・អ្នកដែលមានជំងឺមហារីកនៅសរីរាង្គដូចជា ក្រពេញអូវែរ សុដន់ ស្បូន ក្រពេញPituitary ឬ ផ្នែកHypothalamusនៃខួរក្បាល។
・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp