Cetraxate hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺដំបៅក្រពះ
- បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង200mg (ថ្នាំម្សៅ40%ត្រូវនឹង0.5g) 1ថ្ងៃ3~4ដង ក្រោយបរិភោគអាហារ និង មុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ស្ងួតក ចង់ក្អួត ក្អួត រាករូសឬទល់លាមក ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចធ្វើអោយឈាមងាយកក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកដែលមានជំងឺកំណកឈាម(Thrombosis)។
-
សកម្មភាពឱសថ
មានសកម្មភាពកែលម្អចរន្តឈាមនៅក្នុងភ្នាសក្រពះ ដើម្បីពង្រឹងមុខងារការពាររបស់ក្រពះ និង មានសកម្មភាពទប់ស្កាត់ការបញ្ចេញអាស៊ីតក្នុងក្រពះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp