Certolizumab pegol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) (រួមទាំងការទប់ស្កាត់ការខូចខាតទម្រង់នៃសន្លាក់)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ: ប្រើ1ដង400mg ចាក់ក្រោមស្បែក នៅលើកដំបូង នៅ2សប្ដាហ៍ក្រោយ នៅ4សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើ1ដង200mg ចាក់ក្រោមស្បែក ដោយទុកគម្លាត2សប្ដាហ៍រហូតតទៅ។ ក្រោយពេលស្ថានភាពធូរស្បើយ អាចប្តូរទៅជាប្រើ 4សប្ដាហ៍1ដង400mg ចាក់ក្រោមស្បែក។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានជំងឹឆ្លងធ្ងន់ធ្ងរ (Sepsis ជាដើម)។

      ・អ្នកដែលមានជំងឹរបេងស្ថិតក្នុងដំណាក់កាលកើតមានអាការៈ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឹប្រភេទDemyelinating disease (ជំងឺMultiple sclerosis ជាដើម)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure)។

    • ផលរំខាន

      ជំងឺឆ្លងនៅផ្នែកខាងលើនៃផ្លូវដង្ហើម រលាកនៅផ្នែកខាងលើនៃផ្លូវដង្ហើម រលាកក្នុងមាត់(ពងបែកមាត់) ឡើងកន្ទួលក្រហម សម្ពាធឈាមកើនឡើង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើក្នុងករណីដែលការប្រើប្រាស់ឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

      ・មិនត្រូវប្រើរួមជាមួយឱសថប្រឆាំងTNF (ឱសថEtanercept, Adalimumab, Golimumab)នោះទេ។

      ・ការប្រើឱសថនេះ អាចផ្ដល់ផលរំខានធ្វើអោយកើតជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។

      ・ត្រូវអនុវត្តការពិនិត្យដោយថតកាំរស្មីXនៅលើផ្នែកទ្រូងអោយបានជាប្រចាំ។

    • សកម្មភាពឱសថ

      ភ្ជាប់ទៅនឹង CD80/CD86 ដែលស្ថិតនៅលើផ្ទៃនៃកោសិកាបង្ហាញអង់ទីសែន (Antigen-presenting cell)នៃប្រព័ន្ធភាពស៊ាំ ដើម្បីទប់ស្កាត់ការបញ្ជូនសញ្ញាភ្ញោចឆ្លងកាត់CD28 និងបង្អាក់ដំណើរការភ្ញោចកោសិកាT (T cells)និងការផលិតសារធាតុសាយតូខាញ(Cytokines)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp