Cepharanthine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញានៃកោសិកាគ្រាប់ឈាមសធ្លាក់ចុះទាប(Leukopenia) ដោយសារការប្រើប្រាស់វិទ្យុសកម្ម

      - ជំងឺជ្រុះសក់រាងជារង្វង់ (Alopecia areata)

      - ជំងឺជ្រុះសក់លក្ខណៈមានអង្គែច្រើន (Alopecia pityrodes)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញានៃកោសិកាគ្រាប់ឈាមសធ្លាក់ចុះទាប(Leukopenia) ដោយសារការប្រើប្រាស់វិទ្យុសកម្ម

      - ជំងឺជ្រុះសក់រាងជារង្វង់ (Alopecia areata) និង ជំងឺជ្រុះសក់លក្ខណៈមានអង្គែច្រើន (Alopecia pityrodes)

      - ជំងឺរលាកត្រចៀកOtitis media catarrhalis (ឬ Serous otitis media (SOM))

      - របួសដោយសារពស់Gloydius blomhoffii (ឬពស់Mamushi)ចឹក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃកោសិកាគ្រាប់ឈាមសធ្លាក់ចុះទាប(Leukopenia) ដោយសារការប្រើប្រាស់វិទ្យុសកម្ម:

      មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ 3~6mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការព្យាបាលជំងឺជ្រុះសក់:

      មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ 1.5~2mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃកោសិកាគ្រាប់ឈាមសធ្លាក់ចុះទាប(Leukopenia) ដោយសារការប្រើប្រាស់វិទ្យុសកម្ម:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 5~10mg ដោយចាក់តាមសរសៃវ៉ែនឬចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការព្យាបាលជំងឺជ្រុះសក់:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង10mg ដោយចាក់តាមសរសៃវ៉ែនឬចាក់ក្រោមស្បែក 1សប្ដាហ៍2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការព្យាបាលជំងឺរលាកត្រចៀកOtitis media catarrhalis (ឬ Serous otitis media (SOM)):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 2~5mg ដោយចាក់តាមសរសៃវ៉ែនឬចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការព្យាបាលរបួសដោយសារពស់Gloydius blomhoffii (ឬពស់Mamushi)ចឹក:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1~10mg ដោយចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីអាការៈអាចធ្ងន់ធ្ងរ គួរប្រើឱសថ Mamushi antivenom។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp