Celmoleukin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសរសៃឈាម (Angiosarcoma)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់ ប្រភេទកកស្ងួត:

      រួមមាន 40ម៉ឺន JRU/ដប។ *JRU: ខ្នាតតាមស្តង់ដារនៃប្រទេសជប៉ុន។

      ・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 40ម៉ឺន JRU ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ 160ម៉ឺនខ្នាត(បែងចែកជា2ដងក្នុង1ថ្ងៃ)។ ប្រើដោយលាយឱសថនេះនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស។

      ・ករណីប្រើនៅជុំវិញកន្លែងមហារីក:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង40ម៉ឺន JRU សរុបសម្រាប់ផ្នែកដែលកើតមានមហារីកទាំងអស់ ដោយលាយឱសថនេះនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់1mLនិងចាក់នៅជុំវិញផ្នែកដែលកើតមានមហារីក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន (Interferons)ផ្សេងទៀត។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថលក្ខណៈជីវៈ(Biological products) ដូចជា វ៉ាក់សាំង ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp