Ceftriaxone sodium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកបង្ហួរនោម ជំងឺរលាកបំពង់កស្បូន ជំងឺរលាកក្នុងត្រគាក ជំងឺរលាកចុងពោះវៀនធំ(Proctitis) ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរមានខ្ទុះ ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកភ្នាសក្នុងនៃស្បែក(Cellulitis)នៅជុំវិញឆ្អឹងចង្កា ជំងឺរលាកចង្កា។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~2g បែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ4g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីជំងឺឆ្លងមេរោគហ្កូណូកុកកឹស(Gonococcal infection) ត្រូវប្រើទៅតាមប្រភេទជំងឺដូចខាងក្រោម៖
+ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកបង្ហួរនោម ជំងឺរលាកបំពង់កស្បូន ជំងឺរលាកចុងពោះវៀនធំ(Proctitis):ប្រើតែ1ដង1g ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
+ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកក្នុងត្រគាក:ប្រើ1ថ្ងៃ1ដង1g ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
- កុមារ:ប្រើ1ថ្ងៃ20~60mg/kg បែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ120mg/kg បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
- ទារកទើបកើតនិងទារកកើតមិនគ្រប់ខែ:
+ទារកចាប់ពីពេលកើតរហូតដល់អាយុ3ថ្ងៃ:ប្រើ1ថ្ងៃ1ដង20mg/kg ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
+ទារកអាយុចាប់ពី4ថ្ងៃឡើងទៅ:ប្រើ1ដង20mg/kg, 1ថ្ងៃ2ដង ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
+ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល:អាចបង្កើនកម្រិតដល់1ដង40mg/kg, 1ថ្ងៃ2ដង ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប៉ុន្តែ កម្រិតអតិបរមាសម្រាប់ទារកដែលមានអាយុក្រោយ2សប្ដាហ៍គឺ1ថ្ងៃ50mg/kg។
ករណីព្យួរសេរ៉ូម ត្រូវប្រើរយៈពេលយ៉ាងហោចណាស់30នាទី។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកជំងឺជាទារកដែលមានជំងឺHyperbilirubinemia (ការកើនឡើងនៃជាតិBilirubinក្នុងឈាម)។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។ -
ផលរំខាន
ផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហមឬស្នាមក្រហមលើស្បែក ក្តៅខ្លួន ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម បែកញើសទាំងត្រជាក់ វិលមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អស់កម្លាំង ងាយមានស្នាមជាំ ងាយហូរឈាមច្រមុះឬនៅតាមអញ្ចាញ ការមករដូវមិនងាយបាត់ទៅវិញ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ ជំងឺខ្វះឈាមប្រភេទHemolytic anemia)
- ហើម បរិមាណទឹកនោមថយចុះ ក្តៅខ្លួន (មុខងារតម្រងនោមថយចុះ)
- ឈឺពោះ រាករូសច្រើនដង (រលាកពោះរៀនធំប្រភេទMembranous croup)
- ស្បែកឡើងក្រហម ភ្នែកឬបបូរមាត់ហើមឬរលាត់ ពងទឹក(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំបញ្ចុះទឹកនោមFurosemide - ហានិភ័យនៃការកើតមានបញ្ហាតម្រងនោមកើនឡើង
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវប្រើលាយជាមួយឱសថដែលមានផ្ទុកជាតិកាល់ស្យូមនោះទេ
・ការប្រើឱសថនេះនឹងអាចធ្វើអោយរាងកាយខ្វះវីតាមីនBឬK ហើយធ្វើអោយងាយចេញឈាមច្រមុះឬមានដំបៅក្នុងមាត់។ ដើម្បីកុំអោយខ្វះនូវវីតាមីនទាំងនេះ អ្នកជំងឺគួរបរិភោគអាហារអោយបានគ្រប់គ្រាន់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម(Cephem antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp