Ceftizoxime sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis។
-
កម្រិតប្រើប្រាស់
ថ្នាំសុលតាមទ្វារធំ:
កុមារ:ប្រើ1ថ្ងៃ20~70mg/kg បែកចែកជា3~4ដងក្នុង1ថ្ងៃ សុលតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ឈឺនៅទ្វារធំ ឈឺពោះ កន្ទួលក្រហមលើស្បែក កន្ទាលត្រអាក ស្នាមក្រហមលើស្បែក រមាស់ស្បែក ក្ដៅខ្លួន ហើមកូនកណ្ដុរ ស្ពឹក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ បែកញើស ពិបាកដកដង្ហើម វិលមុខ ហើមភ្នែកនិងជុំវិញបបូរមាត់ សម្លេងខុសប្រក្រតីនៅពេលដកដង្ហើម ខុសប្រក្រតីនៅក្នុងមាត់ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកឬភ្នែកឡើងពណ៌លឿង (រលាកថ្លើម ខាន់លឿង មុខងារថ្លើមថយចុះ)
- បេះដូងលោតញាប់ ដកដង្ហើមដង្ហក់ ក្ដៅខ្លួន ឈឺបំពង់ក ហូរឈាមតាមអញ្ចាញធ្មេញ (គ្រាប់ឈាមគ្រប់ប្រភេទធ្លាក់ចុះ ជំងឺខ្វះឈាមប្រភេទបែកគ្រាប់ឈាម (Hemolytic anemia))
- បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ)
- ឈឺពោះ រាករូសច្រើនដង លាមកលាយឈាម (ជំងឺរលាកពោះវៀនធំ)
- ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia បណ្ដុំរោគសញ្ញាPIE)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោម(Furosemideជាដើម) - អាចធ្វើអោយកើតមានបញ្ហាតម្រងនោមឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
・ឱសថWarfarin - អាចធ្វើអោយសកម្មភាពនៃឱសថWarfarinកើនឡើង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើPenicillin-binding protein ដើម្បីរារាំងដំណើរការសំយោគភ្នាសកោសិការបស់បាក់តេរី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp