Cefpodoxime proxetil

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង រលាកផ្នែកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកបង្ហួរនោម ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង រលាកផ្នែកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឹអុតក្ដាម(Scarlet fever)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      មនុស្សពេញវ័យ:លេប1ដង100mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ដង200mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:

      កុមារតូច:ពិសារ1ដង3mg/kg, 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់និងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ដង4.5mg/kg, 1ថ្ងៃ3ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស មិនស្រួលក្នុងក្រពះ ក្អួតចង្អោរ ហើមកូនកណ្តុរ ឈឺសន្លាក់ ឡើងកន្ទួលក្រហម រមាស់ ក្តៅខ្លួន ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ស្បែកឡើងក្រហមនិងរលាត់ ក្តៅខ្លួន ពងទឹក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមថយចុះ)

      - ឈឺពោះ រាករូសច្រើនដង (រលាកពោះរៀនធំប្រភេទMembranous croupជាដើម)

      ・ក្តៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួត បណ្តុំរោគសញ្ញាPIE)

      ・អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកឡើងពណ៌លឿង (ខាន់លឿង មុខងារថ្លើមចុះខ្សោយ)

      ・ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ចេញឈាមក្រោមស្បែក (ជំងឺប្លាកែតថយចុះ)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រឆាំងជាតិអាស៊ីតក្នុងក្រពះ (អាលុយមីញ៉ូម ម៉ាញ៉េស្យូម) - អាចធ្វើអោយប្រសិទ្ធិភាពនៃការស្រូបយកសារធាតុឱសថថយចុះ។ ដូច្នេះ មិនត្រូវប្រើក្នុងពេលតែមួយនោះទេ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចមានឥទ្ធិពលលើលទ្ធផលនៃការពិនិត្យជាតិស្ករក្នុងទឹកនោម។ល។

      ・សម្រាប់ថ្នាំម្សៅ ក្រោយពេលលាយ ត្រូវរក្សាទុកនៅក្នុងទូទឹកកក ហើយត្រូវប្រើក្នុងរយៈពេល2សប្តាហ៍។ ត្រូវក្រឡុកអោយបានសព្វមុននឹងប្រើ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម(Cephem antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។

      ម្យ៉ាងទៀត មានប្រសិទ្ធិភាពទប់ទល់នឹងសកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពរបស់ឱសថមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp