Cefotiam hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង រលាកផ្នែកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរមានខ្ទុះ ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីចាក់ក្នុងសាច់ដុំ:ប្រើ1ថ្ងៃ0.5~2g បែងចែកជា2~4ដងក្នុង1ថ្ងៃ ដោយលាយជាមួយសូលុយស្យុងដែលភ្ជាប់មកជាមួយបរិមាណ3mL រួចចាក់ក្នុងសាច់ដុំ។

      ・ករណីចាក់តាមសរសៃវ៉ែន:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ0.5~2g បែងចែកជា2~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយក្នុងករណីអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) អាចបង្កើនកម្រិតដល់1ថ្ងៃ4g។ អាចប្រើឱសថនេះដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក៏បានដែរ ដោយប្រើរយៈពេល30នាទី~2ម៉ោង។

      - កុមារ:ប្រើ1ថ្ងៃ40~80mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយក្នុងករណីជំងឺឆ្លងធ្ងន់ធ្ងរឬពិបាកព្យាបាល ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកស្រោមខួរមានខ្ទុះជាដើម អាចបង្កើនកម្រិតដល់1ថ្ងៃ160mg/kg។ អាចប្រើឱសថនេះដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក៏បានដែរ ដោយប្រើរយៈពេល30នាទី~1ម៉ោង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ទារកដែលកើតមិនគ្រប់ខែ ទារកទើបកើត ទារកបៅដោះ កុមារតូច និង កុមារ។ (ករណីចាក់ក្នុងសាច់ដុំ)

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថMepivacaine hydrochloride ឬ ឱសថស្ពឹកប្រភេទAnilides។ (ករណីចាក់ក្នុងសាច់ដុំ)

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ហើមកូនកណ្ដុរ ឈឺសន្លាក់ ក្អួតចង្អោរ រាករូស ឈឺពោះ មិនឃ្លានអាហារ ពងបែកក្នុងមាត់ កង្វះវីតាមីនK កង្វះវីតាមីនB ឈឺក្បាល វិលមុខ អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សម្ពាធឈាមធ្លាក់ចុះ បែកញើស ពិបាកដកដង្ហើម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស)

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ)

      - រោគសញ្ញានៃជំងឺខ្វះឈាមប្រភេទបែកគ្រាប់ឈាម (Hemolytic anemia)

      - ឈឺពោះ រាករូសច្រើនដង (ជំងឺរលាកពោះវៀនប្រភេទPseudomembranous colitis)

      - ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia បណ្ដុំរោគសញ្ញាPIE)

      - សាច់ដុំកន្ត្រាក់

      - កន្ទួលក្រហមលើស្បែក ភ្នែកក្រហម ឈឺក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះទឹកនោម(Furosemideជាដើម) - អាចធ្វើអោយកើតមានបញ្ហាតម្រងនោមឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម ដោយបង្អាក់សកម្មភាពសំយោគPeptidoglycanដែលជាធាតុផ្សំសំខាន់នៃភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។ ឱសថនេះអាចទ្រាំទ្រនឹងអង់ស៊ីមβ-lactamaseបានបង្គួរ ដោយវាមានប្រសិទ្ធិភាពខ្ពស់នៅក្នុងការកម្ចាត់បាក់តេរីGram-negative។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp